ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ធ្លាប់តែឃើញ ត្រីដុះស្រការ តែត្រីនេះដុះរោមពណ៌សរ ដូចទន្សាយ​ទៅវិញ



បុរសជនជាតិអាមេរិក​ម្នាក់មានវ័យ​៤១ឆ្នាំ ស្ទូចត្រីបាន​ចម្លែក​មួយក្បាល ដែលមាន​រោមដុះរុំជុំខ្លួន​របស់វា ពណ៌សរ ដែល​មានរូបរាង​ខុសពីត្រីដទៃ​ផ្សេងទៀត​អត់មានស្រការ។ ត្រីនេះរស់​នៅក្នុងបឹង​មួយកន្លែង​នៅក្នុងរដ្ឋ Michigan ដែល​បុរសនេះ​ស្ទូចបា​នរួចថតរូបផ្ញើទៅ​កាន់មិត្តភ័ក្ត។
បុរសជនជាតិ​អាមេរិករូប​នេះ គឺគាត់តែង​តែ​ចេញ​ទៅស្ទូចត្រី​ជារើយៗ​នៅតំបន់​បឹង Michigan នៃរដ្ឋ Wisconsin របស់​សហរដ្ឋអា​មេរិក ប៉ុន្តែស្រាប់តែ​លើកនេះ​គាត់ស្ទូចបានត្រីមួយក្បាល​មានរូបរាង​យ៉ាងចម្លែកដែល​គាត់មិន​ធ្លាប់ឃើញ​ពីមុនមក។ ត្រីចម្លែកនេះ គឺមានរោម​ដុះជុំខ្លួនរបស់វា លើក​លែងតែ​ក្បាលប៉ុណ្ណោះ ប្រសិន​បើយើងបានប៉ះ​រោមរបស់​វា គឺ​ប្រៀបដូច​ទៅនឹង​រោមទន្សាយដែរ។ បុរសម្នាក់​បានគិតថា ប្រហែល​ខ្លួនជាអ្នករក​ឃើញដំបូងគេ​បង្អស់ក្នុងការ​រកឃើញសត្វត្រី​មានរោមដូច​សត្វទន្សាយនេះ​ក្នុងសតវត្សរ៍ថ្មី​នេះហើយ។​
កា​រពិត​ទៅនេះមិន​មែនជាលើកដំបូង​នោះទេ ដែលគេបាន​កំណត់ត្រាលើរូបរាង​ត្រីដែលមានរោម​បែបនេះ។ នៅក្នុង​សតវត្សទី១៧ គឺមាន​ជនអន្តោប្រវេសន៍​មកពីប្រទេសស្កុតឡេន ទៅ​អាមេរិក​បាន​ធ្លាប់ទទួល​កំណត់ត្រា​រួចហើយ ចំពោះ​ត្រីដែលមានរោម​ដុះលូតលាស់​លើរាងកាយ​បែបនេះ។ ហើយ​ក៏ត្រូវបាន​គេទទួលស្គាល់​ផងដែរ ថាត្រីនេះ​ជាប្រភេទត្រីម្យ៉ាង ដែល​ធ្លាប់បង្ហា​ញខ្លួននៅ​ក្នុងរឿង​ព្រេង​មួយ Fur របស់​សត្វខ្លាឃ្មុំ៕