ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចង់បាន​ទារក​កើត​មក​ឆ្លាត ហើយ​ស្អាត ម្តាយ​គួរ​ទទួលទាន​អាហារ​ទាំងនេះ


យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​បាន​ញ៉ាំ។ ដូចគ្នា​នេះ​ដែរ អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បានទ​ទួលទាន​នឹង​ប៉ះពាល់​ទៅដល់​គភ៌​ផងដែរ។ ហើយ​តាមរយៈ​ប្រភព​ជាច្រើន​បាន​អះអាង​ថា ការទទួលទាន​អាហារ​បាន​ត្រឹមត្រូវ​អាច​ជួយឱ្យ​ទារក​ឆ្លាត ហើយ​ស្អាត។
មុនគេបង្អស់ អាហារ​ដែល​ស្ត្រី​ទទួលទាន​គួរតែ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន។ ព្រោះ​ការលូតលាស់​របស់​គភ៌​ត្រូវ​ឆ្លងកាត់ ៣-៤ដំណាក់កាល ហេតុនេះ​ម្តាយ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អាហារ។
ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ធ្វើឱ្យ​កូន​អ្នក​កើត​មក​ឆ្លាត ហើយ​ស្អាត៖
អាហារ​ផ្ទុក​អាស៊ីតហ្វូឡិច
អាស៊ីតហ្វូឡិច​មាន​តួនាទី​សំខាន់​ក្នុង​ការបង្កើត​កោសិកា​ខួរក្បាល​របស់​ទារក។ ដូច្នេះ កុំភ្លេច​ទទួលទាន​អាហារ​ផ្ទុក​អាស៊ីតហ្វូឡិច​ក្នុង​អំឡុងពេល​ពពោះ។ ប្រភព​ធម្មជាតិ​របស់​អាស៊ីតហ្វូឡិច​រួមមាន គ្រាប់​សណ្តែក ស្ពៃខ្មៅ និង​ប្រភេទ​បន្លែបៃតង​ជាច្រើន​ផ្សេងទៀត។
បន្លែ ផ្លែឈើ
ផ្លែបឺរី (Blueberries) ប៉េងប៉ោះ បន្លែបៃតង និង​ល្ហុង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​ធាតុវិទ្យុសកម្ម​ដែល​បង្អាក់ដល់​ការលូតលាស់​ខួរក្បាល​ទារក។ កុំភ្លេច​លាងសម្អាត​អ្វីៗ​គ្រប់យ៉ាង មុនពេល​ទទួលទាន។
ជាតិដែក
នៅពេល​ស្ត្រី​ខ្វះ​ជាតិដែក ស្បូន​នឹង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់​ទារក​ឡើយ។ បន្លែ​អន្លក់ មាន់ និង​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​អ្នក​បាន។
ប្រូតេអ៊ីន
សូម្បីតែ​ប្រូតេអ៊ីន​ក៏​ដើរ​តួនាទីសំខាន់​ក្នុង​ការលូតលាស់​របស់​គភ៌​ដែរ។ យល់ល្អ ស្ត្រីពពោះ​គួរ​បង្កើន​ការទទួលទាន​ប្រូតេអ៊ីន​ឱ្យ​បាន ១០ក្រាម​ជារៀងរាល់​ថ្ងៃ។ ទឹកដោះគោ​ជូរ សណ្តែក និង​បឺរ​សណ្តែកដី​អាច​ជួយ​ដល់​អ្នក​បាន។
សាច់​ទារក
យោងតាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​បង្ហាញ​ថា សាច់​ដូង ទឹកដោះគោ ស៊ុត គ្រាប់អាល់ម៉ុង បឺរ ម្នាស់ និង​ក្រូច អាច​ជួយ​ពង្រឹង​សាច់ ស្បែក​របស់​ទារក​ឱ្យ​ស្អាត​ឡើង។
រក្សា​សុខភាព​រស់នៅ​ប្រចាំថ្ងៃ
ផ្នត់គំនិត​វិជ្ជមាន ហើយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ល្អ ដើរ​តួនាទី​សំខាន់ ២យ៉ាង​ទាំង​ចំពោះ​ការលូតលាស់​ខួរក្បាល និង​សុខភាពទូទៅ​របស់​ទារក៕