ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មនុស្ស២២នាក់​បាន​ស្លាប់ និង៦០នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​រយៈពេល២ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម​

0dfbf5f3-d65e-4d10-bae1-bc20c0ef055c

ភ្នំពេញ៖ បើតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិបានអោយដឹងថាយ៉ាងហោចណាស់ មាន​មនុស្ស២២នាក់​បាន​ស្លាប់ និង៦០នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​រយៈពេល២ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម នេះ​។
របាយការណ៍​ដដែល​បាន​បញ្ជាក់ថា រយៈពេល២ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ចិន-វៀតណាម ពោល​ចាប់​ពីថ្ងៃ​សែន​ចិន ថ្ងៃទី២៧ ខែមករា ដល់​ថ្ងៃទី២៨ ខែមករា ដែលជា​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី១ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន៣៨លើក ស្លាប់២២នាក់ របួសធ្ងន់៣៨នាក់ និង​របួសស្រាល២២នាក់។ ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំមុន​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​គួរ​ឲ្យ​គត់​សម្គាល់ ដោយ​កាលពី​ឆ្នាំមុន កើតឡើង៥៤លើក ស្លាប់៣០នាក់ របួសធ្ងន់៦៨នាក់ និង​របួសស្រាល៣៤នាក់។
នាយកដ្ឋាន​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​សំខាន់ ដែល​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​គឺ ការបើកបរ​ល្មើស​ល្បឿន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់ គឺជា​អ្នកបើកបរ​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព។ ខេត្ត​ដែលមាន​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ គឺ​ខេត្តកំពង់ស្ពឺ ខេត្តកំពត ក្រចេះ មណ្ឌលគិរី រាជធានី​ភ្នំពេញ។
សូមជម្រាបថា នៅ​ថ្ងៃទី១នៃ​បុណ្យចូលឆ្នាំ​ចិន​ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍២២លើក ស្លាប់១១នាក់ និង​របួសធ្ងន់​ស្រាល ២៣នាក់ ហើយ​មូលហេតុ​ចំបង ដោយសារ​បើកបរ​ល្មើស​ល្បឿន ស្រវឹង។
ពាក់ព័ន្ធ​នឹង​ការបើកបរ ល្មើស​ល្បឿន និង​ស្រវឹង​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​អំពាវនាវ​អោយ​បងប្អូន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរ​ចរណ៍​ផ្លូវគោក ដោយ​មិនត្រូវ​មិនត្រូវ​បើកបរ ក្នុងស្ថានភាព​ស្រវឹង និង​បើកបរ​ល្មើស​ល្បឿន​កំណត់​ឡើយ ក្នុងឱកាស​បុណ្យចូឡឆ្នាំ​ចិន​នេះ។ ក្នុងករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង សមត្ថកិច្ច​នឹងធ្វើ​ការ​ឃាត់ និង​ពិន័យ​តាម​អនុក្រឹត្យ​លេខ៨៥ ឬ​បញ្ជូនទៅ​តុលាការ​តាម​មាត្រា៧៧ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក (ករណី​ស្រវឹង​លើស កម្រិត​ច្បាប់​កំណត់)។
គួរ​រំលឹក​ផងដែរ​ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀតណាម​កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​ស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន៤១នាក់ និង​ក្នុងចំណោម​គ្រោះថ្នាក់៨០ករណី៕
ប្រភព :​vd7news.com