ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឃាតកម្មរឹតកសម្លាប់ហើយទម្លាក់​ពីលើអគារខ្ពស់ នៅខណ្ឌ​ដូនពេញ ត្រូវកម្លាំង​នគរបាល​ចាប់បាន​ឃាតកហើយ


(ភ្នំពេញ)៖ កម្លាំងផ្នែកយុត្តិធម៌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។
របាយការណ៍របស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់បាននេះ ឈ្មោះ ជឹម សុផាន់ណា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ដែលជាប់ពាក់ព័ន្ធក្នុងករណី ឃាតកម្មគិតទុកជាមុន (រិតកសម្លាប់) កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើដំបូលផ្ទះជាន់ទី៤ ទីតាំងផ្ទះលេខ១៤៧ ផ្លូវលេខ៥១ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលបញ្ជាក់ថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យរឹតកសម្លាប់នេះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅការដ្ឋានសំណង់ ជាមួយជនសង្ស័យ មានស្រុកកំណើតភូមិអូ ឃុំកាត់ភ្លុក ស្រុកបសែត ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រីឯជនសង្ស័យម្នាក់ទៀត កំពុងធ្វើការស្រាវជ្រាវបន្ត៕
ឃាតកម្មរឹតកសម្លាប់ហើយទម្លាក់ពីលើអគារខ្ពស់ នៅខណ្ឌដូនពេញ ត្រូវកម្លាំងនគរបាលចាប់បានឃាតកហើយ
fn-2017-01-16-13-53-10-0
fn-2017-01-16-13-53-10-2
fn-2017-01-16-13-53-10-4