ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឡើង​ជួសជុល​ដំបូលផ្ទះ ​ខ្សែភ្លើង​ឆក់ ធ្លាក់​មកដីរបួសធ្ងន់

ខេត្តរតនគីរី៖ កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ករណី​យុវជន​ម្នាក់ ឡើង​ជួសជុល ដំបូលផ្ទះ​មិន​ប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ធ្លាក់ របួសធ្ងន់ នៅ​ចំណុច​ផ្ទះ​ជន​រង គ្រោះ​ស្ថិត​ក្នុងភូមិ៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ភ្លាមៗនោះ អ្នកជិតខាង បាន​ជួយ​ធ្វើ​ចលនា និង​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត ។ ប្រភពឲ្យដឹងថា ជន​រងគ្រោះ​មានឈ្មោះ ពៅ អូន អាយុ២១ឆ្នាំ មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ហើយ​ករណីនេះ ពិតជា​ឡើង​ជួសជុល ដំបូលផ្ទះ​ខ្វះ​ការប្រុងប្រយ័ត្ន ប៉ះ​ខ្សែភ្លើង​ឆក់​ធ្លាក់ ពិតប្រាកដ​មែន៕ ផ្ដល់សិទ្ធិដោយ៖ vd7news