ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សន្តិសុខម្នាក់ដាច់ស្លឹកត្រចៀក បែកគ្រាប់ភ្នែកម្ខាង…



ខេត្ត​ព្រះសីហនុ ៖សន្តិសុខឯងជនម្នាក់ ត្រូវក្រុមអ្នកលេង៣នាក់ កាប់ដាច់ស្លឹកត្រចៀក បែកគ្រាប់ភ្នែកម្ខាង បណ្តាលអោយរងរបួស​ធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងកាលនៅវេលា​ម៉ោង៩ និង៣០នាទី យប់​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង មុខ​បុរី​គុជ​អាស៊ី ស្ថិតក្នុង​ក្រុមទី៤ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ។
ព័ត៌មានពីសមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ករណី​បង្ក​របួសស្នាម​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា៣នាក់ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ សិទ្ធ ទី ភេទ​ប្រុស អាយុ២៩ឆ្នាំ មានមុខរ​បរជា​សន្តិ​សុខ​ក្រុមហ៊ុន​ឯកជន​មួយ បណ្តាលអោយរបួសធ្ងន់។
ចំណែកឯជនទាំង៣ក្រោយពីបង្ករបួសស្នាមរួចបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​គ្លីនិក​ឯកជន រស្មី​កំពុងសោម ខេត្ត​ព្រះសីហនុ៕

សន្តិសុខម្នាក់ដាច់ស្លឹកត្រចៀក បែកគ្រាប់ភ្នែកម្ខាង…

សន្តិសុខម្នាក់ដាច់ស្លឹកត្រចៀក បែកគ្រាប់ភ្នែកម្ខាង…

សន្តិសុខម្នាក់ដាច់ស្លឹកត្រចៀក បែកគ្រាប់ភ្នែកម្ខាង…