ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មុនពេល​ស្លាប់​ប្រាប់ម្ដាយ​ថា​ កូន​ពិបាកចិត្ត​ខ្លាំង​ណាស់​ម៉ែ​...

IMG-20170116-WA0125
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៤និង៥០នាទីថ្ងៃទី១៦មករា២០១៧នេះ នៅចំណុច ភូមិលេខ៥ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយ​មាន​បុរស​ជា​ជនរងគ្រោះម្នាក់ឈ្មោះ ធឿន ស៊ីថាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ កម្មករសំណង់។ បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់ខ្លួនឯង​។
ប្រភព​បានឲ្យដឹងថា វេលាកើតហេតុខាងលើ នៅចំណុច ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្កកណ្ដាល មានក្មេងរត់ លេងនៅក្នុងវត្តពោធិ៍ព្រឹក្ស បានប្រទះឃើញឈ្មោះធឿន ស៊ីថាត ចង.ក រួចពួកក្មេងៗ បានទៅរត់ប្រាប់ឈ្មោះ ឌឹមសារី ភេទស្រី ដែលត្រូវជា ម្ដាយបង្កើតជនរងគ្រោះ។ ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ ការពិនិត្យ របស់កម្លាំងជំនាញបច្ចេកទេសកោសល្យវិច្ច័យ ស្រុកស្អាង ប៉ុស្តិ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំបានពិនិត្យឃើញថា ជនរងគ្រោះ ឈ្មោះធឿន ស៊ីថាត ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាលឡើយ គឺពិតជាស្លាប់ ដោយការធ្វើអត្តឃាតចង.កខ្លួនឯងពិិតមែន។
ក្រោមការអះអាងរបស់ស្រ្ដី ឈ្មោះឌឹម សារីជាម្ដាយរបស់ជនរងគ្រោះបានអះអាងថា៖ កូនរបស់គាត់មកលេងផ្ទះគាត់មានសភាពស្រងូតស្រងាត់ហើយនិយាយថា ពិបាកចិត្តខ្លាំងណាស់មិនចង់រស់ទៀតទេ តែមិនដឹងមានរឿងអ្វី រួចក៍ដើរចេញពីផ្ទះបាត់ទៅ។ បន្ទាប់ពីបានពិនិត្យរួចមក សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព :​vd7news
IMG-20170116-WA0126
IMG-20170116-WA0127