ពត៌មាន​ទាន់​ហេតុការណ៍

Loading...

៦​យ៉ាង​!!!ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​


ជិត​ដល់​ចូល​ឆ្នាំ​ចិន​ហើយ​ អ្នក​ខ្លះ​នៅ​មិន​ទាន់​ច្បាស់​ពី​ត្រណម​ដែល​អាច​នាំ​សំណាង​អាក្រក់​នៅ​ឡើយ​។ ថ្ងៃ​នេះ​កញ្ញា​សូម​នាំ​ទាំងអស់​គ្នា​មក​ស្គាល់​នូវ​ត្រណម​ទាំង៦​ ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​។
១ កុំ​ញ៉ាំ​ថ្នាំ​៖ ប្រសិន​អ្នក​ញ៉ាំ​ ឬ​ទៅ​យក​ថ្នាំ​នៅ​ថ្ងៃ​នោះ​ អ្នក​នឹង​អាច​ឈឺ​ពេញ​មួយ​ឆ្នាំ​។
២ កុំ​បោស​ ឬ​យក​សំរាម​ចេញ​៖ ប្រជាជន​ចិន​មាន​ជំនឿ​ថា​ការ​ដែល​បោស​ ឬ​យក​សំរាម​ចេញ​នៅ​ថ្ងៃ​ទី១​ប្រៀប​ដូច​បោស​ ឬ​យក​ទ្រព្យ​សម្បត្តិ​ចេញ​ពី​ផ្ទះ​។
៣ កុំ​ញ៉ាំ​បបរ​ និង​សាច់​ជា​អាហារ​ពេល​ព្រឹក​៖ គេ​ជឿ​ថា​ការ​ញ៉ាំ​បបរ​នៅ​ពេល​ព្រឹក​គឺ​សម្រាប់​តែ​អ្នក​ក្រ​ខ្សត់​ប៉ុណ្ណោះ​។ ចឹង​ការ​ចាប់​ផ្ដើម​ដើម​ឆ្នាំ​ដោយ​ញ៉ាំ​បបរ​គឺ​ជា​ប្រផ្នូល​អាក្រក់​។ មិន​ញ៉ាំ​សាច់​ពេល​ព្រឹក​ព្រោះ​តែ​ការ​គោរព​សាសនា​ព្រះពុទ្ធ (ព្រះអង្គ​ប្រឆាំង​នឹង​ការ​សម្លាប់​សត្វ​)។ ដូចនេះ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​ត្រូវ​សប្បាយ​ចិត្ត​ទៅ​វិញ​ទៅ​មក​ដាក់​គ្នា​ មិន​ត្រូវ​មាន​ការ​សម្លាប់​។
៤ កុំ​បោក​ខោ​អាវ​ និង​កក់​សក់​៖ មិន​បោក​សម្លៀក​បំពាក់​នៅ​ថ្ងៃ​ទី​១ និង​ទី២​ ព្រោះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​ព្រះ​ទឹក​។ មិន​ឲ្យ​កក់​សក់​ព្រោះ​ពាក្យ​"សក់"​ក្នុង​ភាសា​ចិន​មាន​សំឡេង​ដូច​នឹង​ពាក្យ​១ក្នុងពាក្យ"ក្លាយ​ជា​អ្នក​មាន​ទ្រព្យ"​។ ចឹង​វា​មិន​មែន​ជា​រឿង​ល្អ​ទេ​ដែល​លាង​ជម្រះ​ទ្រព្យ​របស់​អ្នក​ក្នុង​ថ្ងៃ​នោះ​។
៥ ការងារ​ម្ជុល​មិន​ត្រូវ​បាន​ធ្វើ​៖ មិន​មែន​មាន​តែ​ម្ជុល​មួយ​ទេ​ នៅ​មាន​កន្ត្រៃ​ កាំ​បិត​ជាដើម​ ព្រោះ​បើ​វា​ខូច​ឬ​មុត​នោះ​ តំណាង​ឲ្យ​រឿង​អពមង្គល​និង​ថយ​ចុះ​ទ្រព្យ​សម្បត្តិ​។
៦ ស្ត្រី​ដែល​រៀបការ​រួច​មិន​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ម្ដាយ៖ កូន​ស្រី​ដែល​រៀបការ​រួច​មិន​អនុញ្ញាត​ឲ្យ​ទៅ​លេង​ផ្ទះ​ឪពុក​ម្ដាយ​ព្រោះ​គេ​ជឿ​ថា​អាច​នាំ​សំណាង​អាក្រក់​ដែល​បង្ក​ឲ្យលំបាក​សេដ្ឋកិច្ច​គ្រួសារ​៕
ប្រភព៖ Chinahighlights