ពត៌មាន​ទាន់​ហេតុការណ៍

Loading...

របៀបធ្វើ បង្គាទឹកត្រីកោះកុង

- បង្គា
- ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
- ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )
- អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី
- ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា

- យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់
- ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
- ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ រួចជាការស្រេច ៕
មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ។