ពត៌មាន​ទាន់​ហេតុការណ៍

Loading...

នារីអាយុ ១៧ ឆ្នាំ ចាប់បង្ខំបុរស ១៩ ឆ្នាំ រំលោភបានសម្រេច ដោយប្រើ…



​ក្មេងស្រី​ជំទង់​ម្នាក់​អាយុ ១៧ ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់​បាន​គំរាម​បុរស​ម្នាក់​អាយុ ១៩ ឆ្នាំ ដោយ​ប្រើ​កាំបិត​គំរាម រួច​ធើ្វ​ការចាប់រំលោភ​តែម្ដង ។
​នារី​នោះ​មានឈ្មោះ Lestina Marie Smith អាយុ ១៧ ឆ្នាំ ត្រូវបាន​គេ​ចោទថា​បាន​ធើ្វ​ការ​វ៉ា​យ​តប់​បុរស​ម្នាក់​ក្នុង​តំបន់ Saginaw ស្ថិត​ចំ​កណ្ដាល​ទីក្រុង Michigan ហើយ​បង្ខំ​បុរស​នោះ​ឲ្យ​ធើ្វ​ការរួម​ភេទ​តាម​ទ្វារមាស និង តាម​មាត់ ។ នាង​បាន​ចង​បុរស​ម្នាក់​នោះ​នៅលើ​ដី រួច​គម្រាម​ដោយ​កាំបិត បន្ទាប់មក​ក៏​ធើ្វ​ការរំលោភ​តែម្ដង ។
​នាង​ត្រូវបាន​គេ​រាយការណ៍​កាលពី​ថៃ្ង​អង្គារ​តាម​គេហទំព័រ M.LIve.com ថា រូបនាង​ត្រូវបាន​តុលាការ​ចោទប្រកាន់ ២ ករណី ហើយ​ទាំង ២ ករណី​នោះ គឺ​សុទ្ធតែ​ស្ថិតក្នុង​រឿង​ផ្លូវភេទ​ទាំង ២ ។​
​បើសិន​រូបនាង​ត្រូវបាន​តុលា​ការរកឃើញ​ភ័ស្ដុតាង​ថា​បាន​ប្រ​ព្រឹ​ត្ដ​មែន​នោះ នាង​នឹងត្រូវ​កាត់ទោស​ឲ្យ​ជាង​ពន្ធ​គារ​អស់​មួយជីវិត ។ សុគន្ធ​តារា ( ប្រភព : Metro )