ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អានហើយ ជួយស៊ែរបន្តផងចុះ!!! ពីរនាក់បងប្អូនដើររើសសំបកកំប៉ុង (អេតចាយ) ពីព្រលឹមដល់ម៉ោង១២យប់កណ្តាលអាទ្រាត ដើម្បីចិញ្ចឹមជីវិត មិនខ្ចីសុំទានគេ



នេះហើយហៅថាជីវិត ដោយសារតែកើតមកជាកូនគ្រួសារក្រីក្រ គ្មានលទ្ធភាពរស់នៅស្រួលដូចគេ ត្រូវបំពេញកាតព្វកិច្ចចិញ្ចឹមគ្រួសារ ទាំងខ្លូននៅក្មេងវ័យ ហើយថែមទាំងមិនបានរៀនសូត្យទៀត មិនដឹងថាជីវិតទៅជាយ៉ាងណាទេ?
នេះជាការបង្ហាញពីទឹកចិត្តបងប្រុសម្នាក់ Phan Vuthy ពីរនាក់បងប្អូន បងអាយុ11ឆ្នាំ ប្អូនអាយុ8ឆ្នាំ ដើររើសសំបកដប (អេតចាយ) ពីព្រលប់រហូតដល់ម៉ោង 12យប់កណ្តាលអាទ្រាតដើម្បីចិញ្ចឹមជីវិត មិនខ្ចីសុំទានគេ ពិតជាគួរឱ្យសរសើរ។
ខ្ញុំមិនបានដឹងថាប្អូនទាំងពីររស់នៅទីណាពិតប្រាកដទេ នៅក្នុងទីរួមខេត្តសៀមរាប ខ្ញុំបានជួបពួកគាត់នៅខាងមុខផ្សាឡាក់ឃី ពេលព្រលប់ខ្ញុំបានឱ្យលុយគាត់បន្តិចបន្តួច។ ព្រោះមានពេលខ្លីពេកមិនបានសួរនាំគាត់ ពិតជាគួឱ្យអាសូណាស់ កូនគេកូនយើង។
បើបងប្អូនណាបានឃើញ ជួយពួកគាត់តាមលទ្ធភាពផង ហើយបើស្គាល់កន្លែងគាត់រស់នៅជួយប្រាប់ផង ជាពិសេសបងប្អូនដែលរស់នៅខេត្តសៀមរាប។

បើសិនជាបងប្អូនណាបានស្គាល់ សូមទាក់ទងមកកាន់ផេករបស់យើងខ្ញុំផង ក្រុមការងារយើងខ្ញុំចង់ជួយថវិការបន្តិចបន្តួច ហើយសូមជួយ Share ទាំងអស់គ្នាផង សូមអរគុណ។