ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជួយស៊ែរបន្តផង ឲ្យមានការប្រុងប្រយ័ត្ន!!! ក្រដាស់ប្រាក់ក្លែងក្លាយ​៥០០០រៀល កំពុងចរាចរនៅលើទីផ្សារ សូមពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចាយ ការពារ…

នេះមិនមែនជារឿងលើកទី១នោះទេ សំរាប់លុយក្លែងក្លាយ​ចរាចរ​ចែកចាយលើទីផ្សារ បញ្ហានេះបណ្តាលមកពីមានជនខិលខូចមួយចំនួន យកក្រដាស់ប្រាក់នេះបន្លំគ្រប់រូបភាពឲ្យស្រដៀងទៅនឹងក្រដាស់ប្រាក់ពិតប្រាក។ កាលពីថ្មីៗនេះ មានប្អូនស្រីម្នាក់បានប្រទះឃើញក្រដាស់ប្រាក់ក្លែងក្លាយ ​៥០០០រៀល ដែលប្អូនស្រីតក់ស្លត់យ៉ាងខ្លាំង ដោយសារតែខ្លាចមានការឃាត់ទុក ដោយសារយកលុយក្លែងក្លាយមកចែកចាយលើទីផ្សារ។
នេះជាការរៀបរាប់របស់ប្អូនស្រី Khunary Khuon លើកទីមួយដែលជួបលុយក្លែងក្លាយបែបនេះហើយបានស្នាមមេដៃមួយទៀត😩ត្រូវគេដកហូតលុយ មធ្យមទេតែពេលហ្នឹងភ័យខ្លាចគេឃាត់ខ្លួនទុកទៀតចប់បារោយ😢😒 heng dea ort ey សូមប្រយ័ត្នទាំងអស់គ្នាណាព្រោះពិបាកមើលណាស់ដូចមែនទែនឲ្យសុទ្ធ។