ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ការបង្អត់​​អាហារ​ ដើម្បី​សម្រក​ទម្ងន់ ជា​​ប្រការ​​គ្រោះ​ថ្នាក់​​​បំផុត!

02-3-2016-10

(អាមេរិក)៖ ការអត់អាហារ គឺជារឿងមួយ ដែលអ្នកទាំងអស់គ្នា គួរតែជៀសវាង ពីព្រោះវានឹងធ្វើឲ្យស្បែករបស់អ្នក មានសភាពស្ងួត ក្រិន និងជ្រីវជ្រួញ បានយ៉ាងងាយ ដោយសារតែខ្វះសារធាតុអាហារ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់សម្រកទំងន់ អ្នកមិនត្រូវបង្អត់អាហារជាដាច់ខាត។ នេះបើយោងតាម គេហទំព័រព័ត៌មាន Yahoo ចេញផ្សាយ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
ផ្ទុយទៅវិញ អ្នកគ្រាន់តែកំណត់អាហារ ដែលគួរទទួលទាន ឲ្យបានត្រឹមត្រូវ និងព្យាយាមហាត់ប្រាណ ឲ្យបានច្រើន។ ម្យ៉ាងវិញទៀត ប្រសិនបានអ្នកចង់កាត់បន្ថយរបបអាហារ នៅពេលណាមួយ អ្នកត្រូវទទួលទាន ទឹកដោះគោឆៅបន្ថែម ឬទឹកដោះគោជូរមួយកែវ។ ទន្ទឹមនឹងនេះ ការអត់អាហារ ក្រៅពីមានផលប៉ះពាល់ ចំពោះស្បែកហើយ វាថែមទាំងធ្វើឲ្យកែវភ្នែក មានសភាពស្រអាប់ មិនស្រស់ថ្លា និងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងផ្នែកផ្សេងៗនៃសារពាង្គកាយ ផងដែរ៕
ប្រភព ៖ khmertalking