ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ស្រី​ៗ​ចូលចិត្តអ៊ុត​សក់​ត្រង់​​ប្រយ័ត្ន​ណា ព្រោះ​​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់!

បច្ចុប្បន្ន​នេះ​ការ​អ៊ុត​សក់​ត្រង់ ​គឺជា​រឿង​ធម្មតា​​​សម្រាប់​សុភាព​នារី។ ​ភាគច្រើន​ ​នាំ​គ្នា​អ៊ុត​សក់​ត្រង់​ដោយ​​មិន​បាន​​ដឹង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កម្ដៅ និង​សារធាតុ​គីមី។ ចង់​ដឹង​ថា​មាន​បញ្ហា​អ្វី​ខ្លះ​ សូម​មើល​ដូច​ខាង​ក្រោម៖
១.ធ្វើឲ្យ​សក់​ស្ងួត​
ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ឡើង​ដោយសារ​សារធាតុ​គីមី ម៉ាស៊ីន​ផ្លុំ​សក់ និង​ម៉ាស៊ីន​គាប​សក់​នោះ​អាច​បណ្ដាល​ឲ្យ​សក់​ស្ងួត  បែក​ចុង និង​ផុយ​ស្រួល។ ក្នុង​ករណី​ខ្លះ​សក់​អាច​ទទួល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​រហូត​ដល់​ឆេះ​ក៏​មាន​ដែរ។
២.បាត់បង់​ជាតិ​សំណើម
ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់ និង​ម៉ាស៊ីន​គាប​សក់​ ​​ធ្វើឲ្យ​សក់​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ៗ ជាពិសេស​គឺ​បាត់បង់​ជាតិ​សំណើម​ពី​ធម្មជាតិ​ក្នុង​កម្រិត​មួយ​ធ្ងន់ធ្ងរ​រហូត​ឈាន​រក​សក់​រួញ​លើស​ដើម​រាល់​ពេល​មិន​បាន​គាប។
៣.សក់​អាឡែហ្ស៊ី
ប្រតិកម្ម​សក់​កើត​ឡើង​ដោយសារ​ជាតិ​គីមី​នៃ​ទឹក​ថ្នាំ​អ៊ុត​សក់​នោះ។ ក្នុង​ករណី​នេះ​មាន​ផល​ប៉ះពាល់​អាច​នឹង​លេច​ឡើង​ភ្លាម​បន្ទាប់ពី​អ៊ុត​រួច​ភ្លាម ឬ​ពីរបី​ថ្ងៃ​បន្ទាប់។ អាការអាឡែស៊ី​ រួមមាន ​រមាស់​នៅ​លើ​ស្បែក​ក្បាល ស្បែក​ក្បាល​ក្រហម មិន​ត្រឹមតែ​ក្បាល​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ភ្នែក​ក៏​បណ្ដាល​ឲ្យ​មាន​កន្ទួល​រមាស់ និង​ភ្នែក​ក្រហម​បាន​ដែរ​ព្រោះ​ចំហាយ​ថ្នាំ​ភាយ​ចេញ​ពេល​កំពុង​ចំហុយ។ បើ​មាន​បញ្ហា​បែបនេះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម​ពេល​មាន​បែប​នេះ។
៤.ខូច​ឫស​សក់
ផល​ប៉ះពាល់​របស់​ការ​អ៊ុត​សក់​នៅ​ពេល​ខាង​មុខ​គឺ​ធ្វើឲ្យ​ឫស​សក់​មិន​រឹងមាំ។ មនុស្ស​ជាច្រើន​ដែល​បាន​អ៊ុត​សក់​តែង​ជួបប្រទះ​បញ្ហា​នេះ​ដូចគ្នា។ ការ​ប្រើប្រាស់​សារធាតុ​គីមី និង​ម៉ាស៊ីន​គាប​អន់​ដែល​មាន​មុខ​គ្រើម​ អាច​ធ្វើឲ្យ​ស្នាម​គល់​សក់ ហើយ​ឫស​សក់​ទន់ខ្សោយ និង​ដាច់​តែម្ដង។

ប្រភព៖ Stylecraze