ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជួយស៊ែរ ដល់អ្នកឈឺក្រពះឲ្យបានឃើញផងកុំទាន់អស់សង្ឃឹមអី!ទុកដូចជាការជួយធ្វើបុណ្យផងដែរ☞ វិធីព្យាបាលទល់លាមក ពិសេសឈឺក្រពះរ៉ាំរៃឲ្យជាដោយមិនអស់ប្រាក់


ជួយស៊ែរ ដល់អ្នកឈឺក្រពះឲ្យបានឃើញផងកុំទាន់អស់សង្ឃឹមអី!ទុកដូចជាការជួយធ្វើបុណ្យផងដែរ☞ វិធីព្យាបាលទល់លាមក ពិសេសឈឺក្រពះរ៉ាំរៃឲ្យជាដោយមិនអស់ប្រាក់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

ដោយមានបងប្អូនខ្មែរយើងជាច្រើនដែលមានជំងឺក្រពះ ព្យាបាលអស់ប្រាក់ច្រើនហើយមិនទាន់បានជា!
ឳពុកខ្ញុំកើតជំងឺក្រពះរាំរៃឡើងស្គម តែគាត់ញុំថ្នាំដូចបងប្រាប់អីឡូវគាត់ជា១០០%ហើយ (នេះជាការទទួលបានផលល្អពីឪពុករបស់ក្មួយស្រី Zono Zo No ហើយក៏មានបងប្អូនជាច្រើនទៀតបានជាដោយវិធីនេះដែរ)។
បើលោកអ្នកមានជម្ងឺក្រពះ លេបថ្នាំពេទ្យមិនបាត់ទេ សូមលោកអ្នកពិសាប្រទាលកន្ទុយក្រពើ លាយជាមួយទឹកឃ្មុំសុទ្ធព្រឹកល្ងាចមុនពិសាបាយ។

☞ វិធីធ្វើគឺងាយស្រួលបំផុត៖
  • យកប្រទាលកន្លះធាងចិតសំបកចេញ និងកោសយកសាច់ខាងក្នុងជាដុំៗរួចលាងជម្រះជ័រវាចេញឲ្យអស់
  • ចិត ឬកិនជាចំណិតតូចៗរួចដាក់លាយជាមួយទឹកឃ្មុំមួយស្លាព្រាបាយរួចហើយក្រឡុកបន្តិស អាចដាក់ជាមួយទឹកក្តៅឧណ្ហៗទើបស្រួលញាំបន្តិច មួយថ្ងៃញ៉ាំ២ដង ហូប៣០នាទីមុនអាហារព្រឹក និងមុនអាហារល្ងាច។
រយៈពេល១សប្តាហ៍លោកអ្នកនឹងទទួលបានជាសះស្បើយមិនខាន។ លើសពីនេះវាជួយឲ្យត្រជាក់សាច់ និងព្យាបាលការទល់លាមកទៀតផង។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ដកស្រង់ពី៖ អ៊ាង សុផល្លែត