ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ស្ដែងពេកហើយ! ដួង ម៉ានិច្ច ភ័យញ័រដៃក្នុងឈុតត្រូវពស់រំលោភ ស្រាប់តែ… (មានវីដេអូ)



តារា​សម្ដែង​សិច​ស៊ី ដួង ម៉ា​និច្ច ភ័យ​ស្ទើរ​លស់​ព្រលឹង​ក្នុង​ឈុត​ត្រូវ​ពស់​រំលោភ ខណៈពេលដែល​កំពុងថ​ត​ខ្សែភាពយន្ត​ថ្មី​រឿង «​ពស់​កេងកង​» ដែល​តម្រូវឱ្យ​នាង​សម្ដែង​ធ្វើជា​តួឯក​ជាមួយ​តារា​សម្ដែង​សាច់​ចាំ ទេព រិ​ន្ធ​ដា​រ៉ូ ដោយសារ​មានរឿង​ដ៏​នឹកស្មាន​មិន​ដល់​មួយ​ស្រប​ពេលដែល​នាង​ថត​ឈុត​នេះ​ជាមួយ​សត្វ​ពស់​នៅពេល​យប់​កាលពី​ម្សិលមិញ​នេះ​។
​ជាការ​ពិតណាស់ រឿង​នឹកស្មាន​មិន​ដល់​បានកើត​ឡើងលើ​តារា​សម្ដែង​ស្រី​ដ៏​ប៉ិនប្រសប់ ដួង ម៉ា​និច្ច នៅពេលដែល​នាង​ត្រូវ​ថត​ត្រង់​សត្វ​ពស់​រំលោភ ស្រាប់តែ​កាមេរ៉ា​បើក​លែងចេញ ធ្វើឱ្យ​ផ្អើល​ឈូឆរ​ពេញ​កន្លែង​ថត​នាំគ្នា​សម្រុក​មក​មើល​នូវ​រឿង​ដ៏​ចម្លែក​មួយ​នេះ​គ្រប់គ្នា​។​
​ស្រី​ស្រស់ ដួង ម៉ា​និច្ច បាន​ថ្លែង​ទាំង​ភ័យ​មិនទាន់​បាត់​ថា កាមេរ៉ា​នេះ​ក្រុមការងារ​បាន​ថត​នាង​រាល់ថ្ងៃ​មិនឃើញ​កើត​អ្វី​ឡើយ ដោយឡែក​ស្រាប់តែ​ចាប់ផ្ដើម​ចូលដល់​វគ្គ​នាង​ត្រូវ​ថត​ឈុត​ពស់​រំលោភ​នៅពេល​យប់ នៅពេល​ដាក់​ពស់​មក​ភ្លាម កាមេរ៉ា​ស្រាប់តែ​លែង​ដំណើរការ​ភ្លាម​ធ្វើឱ្យ​នាង​ភ័យ​ស្លន់ស្លោ​ពេញ​កន្លែង​ថត​តែម្ដង​។​

​ចង់​ជ្រាប​ច្បាស់​ថា ដួង ម៉ា​និច្ច និយាយ​អ្វីខ្លះ​ក្រោយ​រឿង​ដ៏​ចំឡែក​នេះ​កើតឡើង សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

ប្រភព : pmhotnews.com