ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សាហាវមែន! បើករថយន្តបុករថយន្តដឹកដែកសសៃជុងដែកស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ធំ៖ កាលពីព្រឹកមិញនេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣៥នាទីព្រឹក  នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានរថយន្តមូយគ្រឿងបានបុកជាមួយនឹងរថយន្តដឹកដែកសរសៃ បណ្តាលឲ្យបុរសម្នាក់ជុងជាមួយនឹងដែកសសៃរបស់រថយន្តបង្កឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាក រេហ្វ(Rav 4) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2P-8441 បើកបរដោយឈ្មោះ ឡុង ប៉ូឡែន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ (banរត់គេចន្លួន) អ្នករួមដំណើរជាមួយ ឈ្មោះ ទី សៀងហុក ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ សង្កាត់-ខណ្ឌជាមួយអ្នកបើកបររថយន្តខាងលើ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានបុករថយន្តចតលើទ្រូងផ្លូវក្នុងទឹសដៅស្របគ្នា ម៉ាកហុីយិុនដាយ (Hyundai) ពណ៌បៃតង ពាក់ស្លាកលេខកំពង់ធំ 3A-1500 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន)។
រថយន្តហុីយុិនដាយ ចតលើទ្រូងផ្លូវ គ្មានដាក់ផ្លាកសញ្ញាអោយបានត្រឹមត្រូវតាមច្បាប់បានកំនត់ ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងនិងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕ ប្រភព៖ Khmer-note