ពត៌មាន​ទាន់​ហេតុការណ៍

Loading...

វិធីកម្ចាត់ «សម្លាក» លើស្បែកមុខបន្សល់មកយូរឆ្នាំ



បញ្ហា​មុន​លើ​មុខ​គឺជា​បញ្ហា​មួយ​ដែល​មនុស្ស​គ្រប់គ្នា​មិន​ប្រាថ្នា​ចង់បាន ប៉ុន្តែ​វា​នៅតែ​កើតមានឡើង​នៅពេល អ្នក​ឈានដល់​ពេញវ័យ ហើយ​ពេលខ្លះ​ការ​បន្សល់​នូវ​ស្លាកស្នាម​ដោយសារ​មុន បានធ្វើអោយ​អ្នក​បាត់បង់​ភាព ជឿជាក់​និង ទំនុកចិត្ត ។
​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ព្យាបាល​សន្លាក​ដោយសារ​មុន​?
​វិធី​ព្យាបាល​ដំបូង​គឺ​ត្រូវការ​ភាព​អត់ធ្មត់​និង​រយៈពេល​យូរ​បន្តិច​ក្នុងការ​ព្យាបាល គឺ​វា​អាស្រ័យ​ទៅតាម​ទំហំ នៃ​សន្លាក​ផងដែរ​។ មានពេលខ្លះ​វា​អាច​ចំណាយពេល ពី ១​ទៅ ២​សប្តាហ៍ ឫ ២​ទៅ ៣​ខែ​ក៏មាន ។ អ្នក​ត្រូវអនុវត្ត​នូវ​ទំ​ហែ​ទាំ​ខ្លះៗ​ខាងក្រោម​ដើម្បី​ជួយ​បំបាត់​សន្លាក ៖
  • កុំអោយ​ផ្ទៃ​សន្លាក​ត្រូវ​កំដៅថ្ងៃ​ខ្លាំងពេក
  • កុំ​ញិច ឬ សំអាត​មុន​ចេញពី​មុខ ព្រោះ​វា​កាន់តែ​ធ្វើអោយមាន​ស្លាកស្នាម និង​អាច​ឆ្លង​មេរោគ ផង​ក៏មាន ។
    ​ហើយ​ការព្យាបាល​សន្លាក​គឺអាច​ជា​សះ​បាន​ឆាប់រហ័ស​តែ​ចំពោះ​សន្លាក​ថ្មីៗ​ប៉ុណ្ណោះ ចំពោះ​សន្លាក​ចាស់​គឺ ពិបាក​នឹង​ជះ​សះ​ឆាប់​ណាស់ដែ​លវា​ត្រូវការ​ការវះកាត់ និង​ព្យាបាល​ដោយ​កាំរស្មី​ឡា​ហ្សែ​ក៏មាន ។
​បើតាម​ការស្រាវជ្រាវ​ថ្មីៗ​បានអោយដឹងថា វា​ត្រូវការ​ដំណាក់កាល​ច្រើន​ធ្វើការ​ព្យាបាល​ពី​ពេទ្យ​ជំនាញ ដូចជា ការប្រើ​ជួស​ម្ជុល​លើ​ស្បែក ប៉ះ​ស្បែក បកស្បែក ចាក់​បំពេញ​ជាលិកា វះកាត់​យក​ខ្លាញ់ និង​ព្យាបាល​ដោយ​កាំរស្មី ។ ទោះ​យ៉ាងនេះ​ក្តី​វា​ត្រូវការ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុងការ​ព្យាបាល ប៉ុន្តែ​អ្នក​អាច​សាកល្បង​វិធី ព្យាបាល​បែប​ធម្មជាតិ​ដូចខាងក្រោម ៖
១. ប្រើ​ប្រទាល​កន្ទុយក្រពើ​៖
​ដោយ​អាច​យក​សារធាតុ​ខាប់​នៃ​ប្រទាល​មួយ​នេះ​ទៅ​លាប​លើ​ស្បែក​ដែល​ជាំ រលាក​និង​ខូច​អោយបាន​រាល់ថ្ងៃ ព្រោះ​វា​មាន​សារធាតុ​វីតាមីណ និង​អាហារូបត្ថម្ភ​ច្រើន​ជួយ​ព្យាបាល​ស្បែក ។ វិធី​ប្រើ​ដោយ​គ្រាន់តែ​យក​សារធាតុ​ជែ​ល​ទៅ​លាប​លុ​ញ​លើ​ស្បែក​ចុះឡើងៗ ទុកចោល​រយៈពេល ៣០​នាទី មុនពេល​លាង​សំអាត​មុខ​ចេញ ។
២. ប្រើ​ម្សៅ​សូ​ដា​៖
​ម្សៅ​នេះ​មាន​សារធាតុ​កាត់​សំអាត​ស្បែក ជួយ​កម្ចាត់​ជាតិ​ប្រេង ធូលី និង​កោសិកា​ស្បែក ងាប់​ចេញពី​ស្បែក ។ ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធិភាព អ្នក​អាចយ​កវា​ទៅ​លាយ​ជាមួយ ទឹកក្រូច​ឆ្មា និង​ប្រេង អូ​លីវ ឫ​ប្រេងដូង​លាប​លើ​បរិវេន​ស្បែក​ដែល​ខូច​ក៏បាន ។ វិធី​ផ្សំ យក​ម្សៅ​សូ​ដា ២​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ធម្មតា កូរ​អោយ​ខាប់ រួច​យកទៅ​លាបមុខ ញី លុ​ញ​សំអាត​ស្បែ​កមុខ​ចុះឡើងៗ រហូត​ទាល់​តៃ​សព្វ ទុក​មួយសន្ទុះ ទើប​លាង​សំអាត​មុខ​ចេញ ។
No automatic alt text available.
៣. ប្រើ​ក្រូចឆ្មា​៖
​ក្នុង​ផ្លែក្រូច​សំបូរ​វីតាមីន C មាន​សមត្ថភាព​កម្ចាត់​បាក់តេរី ជួយ​បន្តឹង​ស្បែ​កមុខ បំបាត់​សន្លាក និង​ធ្វើអោយ​ស្បែក​ភ្លឺរលោង​។ វិធី​ធ្វើ​អ្នក​គ្រាន់តែ​យក​ទឹក​ក្រូចឆ្មា​ទៅ​លាយ​ជាមួយ​ម្សៅ​សូ​ដា ឫ​ចិត​ជា​ចំណិតៗ យកទៅ​ជូត​សំអាត​ស្បែ​កមុខ​តាម​ធម្មតា​ក៏បាន ។
Image may contain: drink
៤. ប្រើ​ប្រេង​ជូត​សំអាត​មុខ​៖
ពិត​ហើយ​ប្រេង​មួយចំនួន​ពិតជា​ជួយ​ព្យាបាល​ស្បែ​កមុខ​បាន​យ៉ាង​ប្រសើរ ដូចជា ប្រេង​ចម្រាញ់​ពី​ដើម​តែ ប្រេង​ឡា​វេន​ឌើ ប្រេង​អូ​លីវ និង​ប្រេង​សំខាន់ៗ​មួយចំនួនទៀត ។ អ្នក​អាច​គ្រាន់តែ​យក​សំឡី​ទៅ​ជ្រលក់ រួច​យកទៅ​ជូត​លើ​ស្បែក​មុខជា​ការ​ស្រេច ។
Image may contain: 1 person
៥. ប្រើ​រមៀត​៖
​មើម​រមៀត​ត្រូវបាន​គេ​យកទៅ​ធ្វើជា​គ្រឿងទេស បន្ថែម​រសជាតិ​ក្នុង​មុខម្ហូប ប៉ុន្តែ​វា​ក៏មាន​គុណសម្បត្តិ​ច្រើន​ជួយ​ព្យាបាល​ស្បែក​មុខ​បាន ជាពិសេស​ស្បែក​ដែល​រលាក និង​ជាំ​ដោយ​កំដៅ ថ្ងៃ ។ វិធី​ប្រើ​អ្នក​អាចយ​ករមៀ​តទៅ​កិន ឫ​ប្រើ​ម្សៅ​រមៀត ទៅ​លាយ​ជាមួយ​ទឹកឃ្មុំ ឫ​ទឹកដោះគោ​ជូ បន្ថែម​ទឹក ក្រូចឆ្មា​បន្តិច ឬ​ប្រេង​តែ​បន្តិច កូរ​អោយ​ខាប់​បាន​សព្វ រួច​យកទៅ​ធ្វើ​ម៉ាស្ស​លាប​លើ​មុខ ទុកចោល ២០​នាទី​មុន នឹង​លាង​សំអាត​មុខ​ចេញ ។
Image may contain: one or more people
៦. ប្រើ​ទឹក​ដំឡូង​៖
​នេះ​ជា​វិធី​មួយ​ដែល​គេ​មើលរំលង​និង​ភាគច្រើន​មិនបាន​ដឹង ។ ទឹក​ដំឡូង (​ដំឡូង​អ្វី​ក៏បាន​) មាន​សារធាតុ​ខនិជ​ច្រើន​សម្រាប់​សុខភាព​ស្បែក​។ អ្នក​អាច​យក​ដំឡូង​ស្រស់​ទៅបុក ឫ​កិន លាយ​ជាមួយ​ទឹក​បន្តិច រួច​យកទៅ​លាប ជូត​ដូ​ស​សំអាត​ស្បែក​ដែល​ខូច ។ វិធី​មួយទៀត​អ្នក​គ្រាន់តែ​យក​ចំណិត​ដំឡូង​ស្តើងៗ​ទៅ​បិទ​លើ​ស្បែ​កមុខ ទុកចោល ៣០​នាទី​ក៏បាន វា​ក៏​អាចជួយ​កម្ចាត់​បាក់តេរី​នៅលើ​ស្បែក​មុខ​បាន​ផងដែរ​៕