ពត៌មាន​ទាន់​ហេតុការណ៍

Loading...

វិធីធ្វើ ៖ ងាវស្រុះជ្រលក់ទឹកជ្រលក់ខ្ទឹមស



  (​សម្រាប់​មនុស្ស ២-៣នាក់)
ងាវ​ប្រភេទ​ធំ ៗ                                                ១ គីឡូក្រាម​
មើម​ខ្ទឹ​ម​ស​ចិ​ញ្ចាំ​ល្អិតៗ                                     ១/៤ កូន​ពែង​
ទឹកខ្មេះ​ផ្អាប់                                                    ១/៤ កូន​ពែង​
អំបិល                                                            ១ ស្លាបព្រា​កាហ្វេ​
ស្ករស                                                            ១ ស្លាបព្រា​កាហ្វេ​
វិធីធ្វើ៖
) ដាក់​ងាវ​ចុះ​ក្នុង​ចានដែក ដំ​ម្ទេសខ្មាំង​ដាក់​បន្ថែមចំនួន ៥ គ្រាប់​ដោយ​ត្រាំ​ទុកចោល​មួយ​​សន្ទុះ​ដើម្បីឱ្យ​ងាវ​ធ្វើការ​ខ្ជាក់​មក​ក្រៅ​ឱ្យអស់ រួច​ដុស​សម្អាត​សម្បក​ងាវ​ឱ្យ​ស្អាត​ជា​ក្រោយ ។​
) ធ្វើ​ទឹកជ្រលក់​ដោយ​លាយ​ផ្សំ ខ្ទឹមស​ជាមួយ​ទឹកខ្មេះ​ផ្អាប់​ទឹក អំបិល និង ស្ករ ភ្លក្ស​រស់ជាតិ​ឱ្យ​ជូរ និង ហិ​រ​ដោយ​
​ខ្ទឹមស ។​
) ដាក់​ងាវ ចុះ​ស្រុះ​ក្នុង​ឆ្នាំង​ទឹក​ក្តៅ​ខ្លាំង ដាក់​ទឹកខ្មេះ​បន្តិចបន្តួច​បញ្ចូល​ទៅ កូរ​ឱ្យ​សព្វ រួចហើយ​ដួស​ឡើង​ត្រាំ​ទឺ​ក​ត្រ​
​ជាក់​ខ្លាំង ដែល​ដាក់​ទឹកកក​ត្រាំ ភា្ល​ម ។​ ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​សាច់​របស់​ងាវ​ស្រុះ​របើក​ឡើង​មិន​ជាប់​សំបក និង​សា​
​ច់​ងាវ​ស្រួយ​ឆ្ងាញ់ បកសំបក​ឱ្យ​ងាវ​ល្មម​ហាមាត់​រៀបចំ​ដាក់​ចាន​រួច​បរិភោគ​ជាមួយ​ទឹកជ្រលក់​តែម្តង ។​
កំណត់ចំណាំ​
ងាវ​ស្រុះ​ជា​របស់​សំណែន​ម្យ៉ាង​របស់​ជនជាតិ​ចិន​តៃ​ជីវ ដោយបាន​ហៅ​សំបក​ងាវ​ថា​”​ហាំ​ខាក់​ជី​”​ដែលមាន​ន័យ​ទៅ​
​ដល់​មាសប្រាក់​ហេតុនេះ​នៅពេល​បរិភោគ​ហើយ​គេ​តែង​យក​សំបក​របស់​វា​មក​ទៅ​គរ​ទុក​នៅក្រោម​ដើមឈើ ៕