ពត៌មាន​ទាន់​ហេតុការណ៍

Loading...

វីធីធ្វើកង្កែបបោក​

កង្កែបបោក​

#​គ្រឿងផ្សំ​
- កង្កែប ៣​គីឡូ​
- សាច់ជ្រូក​បី​ជាន់ កន្លះ​គីឡូ​
- គ្រឿង​បុក ១​ចាន​ច​ង្កិះ (​គល់​ស្លឹកគ្រៃ រមៀត ម្តេ​ង ខ្ទឹមស ស្លឹក​ក្រូចសើច​)
- ខ្ទឹមក្រហម ៤​ដុំ ហាន់​ស្តើងៗ​
- ខ្ទឹមស ១០​កំ​ពិស ចិញ្ច្រាំ​អោយ​ល្អិត​
- ទឹកត្រី ២​ស្លាបព្រា​បាយ​
- ស៊ុប​មាន់ ២​ស្លាបព្រា​បាយ​
- អំបិល កន្លះ​ស្លាបព្រា​បាយ​
- ស្ករ ២​ស្លាបព្រា​បាយ​
- ម្សៅ​អំពិល ១​ស្លាបព្រា​បាយ (​អត់​ក៏បាន​តាម​ចំណូលចិត្ត​)
- ម្ទេស ១៥​គ្រាប់ (​តាម​ចំនូលចិត្ត​) ហាន់​ល្អិតៗ​
- ស្លឹក​ក្រូចសើច ១០​សន្លឹក ហាន់​ជា​សរសៃ​តូចៗ​
- ម្រះព្រៅ​

#​របៀប​ធ្វើ​
- លាង​កង្កែប​អោយ​ស្អាត កាត់​ជើង​ចេញ​ទុក​ត្រឹម​ភ្លៅ រួច​យកទៅ​ប្រលាក់​គ្រឿង​មួយ​មុខ​បន្តិចៗ (​ទឹកត្រី អំបិល ស្ករ ស៊ុប​មាន់​) ទុក​មួយ​ឡែ​ត​។​
- ចិញ្ច្រាំសាច់ជ្រូក និង​ជើង​កង្កែប (​កុំ​ម៉​ដ្ធ​ពេក​) រូ​ច​ដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ក្រូច ចិញ្ច្រាំ​ចូលគ្នា​មួយ​ភ្លែត​។​
- ដាក់​គ្រឿងផ្សំ​ដែល​នៅសល់​ទាំងអស់ និង​សាច់​ខាងលើ ច្របល់​ចូលគ្នា​អោយ​សព្វ រួច​ហាន់​ម្រះព្រៅ​ដាក់ ច្របល់​ចូលគ្នា​អោយ​សព្វ​ម្តងទៀត​រួច យកទៅ​ញោ​ត​ចូលក្នុង​កង្កែប​អោយ​ពេញ (​កុំ​ញាត់​ណែន​ពេក​)​។​
- យក​កង្កែបបោក​ទៅ​អាំង​ដោយ​ប្រើ​កំដៅ​តិចៗ រហូតដល់​ឆ្អឹ​ន​ល្អ ប្រហែលជា​៤០​នាទី​ជាការ​ស្រេច​៕ ប្រភព​ហ្វេ​ស​ប៊ុ​ក​: មេផ្ទះ Housewife​