ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឪពុក​-ម្ដាយទៅធ្វើការឯប្រទេសថៃ អាសូរ​នៅជាមួយជីតា​ ត្រូវ​រថយន្ត​បុកស្លាប់​យប់មិញ​

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១២និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចន្លោះបង្គោលគីឡូម៉ែត្រ191-192 ស្ថិតនៅភូមិបត់សិរមាន់ ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយមានក្មេងស្រីម្នាក់ឈ្មោះ រី ឆៃលីអាយុ១១ឆ្នាំ បានស្លាប់ដោយរថយន្តមួយគ្រឿងបេីកបុក ពេលក្មេងស្រីរងគ្រោះចេញពីមុខរោងការហេីយរត់ឆ្លងផ្លូវជាតិលេខ៤។
យោងតាមសមត្ថកិច្ចអោយដឹងថា ក្រោយកេីតហេតុភាគីខាងរថយន្តដែលគេសង្សយ័ថាជារថយន្តបាឡែនពណ៍ស បានបេីករត់គេចទិសដៅចូលទៅក្រុងព្រះសីហនុ ហេីយរហូតមកដល់ថ្ងៃត្រង់នេះ គេនៅពុំទាន់ស្រាវជ្រាវរកអត្តសញ្ញាណរថយន្តនោះឃេីញនៅឡេីយ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ជាសិស្សថ្នាក់ទី៥ ឪពុកឈ្មោះ អ៊ុក សារី ម្ដាយឈ្មោះ កឹង ង៉ុក អាយុ៤១ឆ្នាំដូចគ្នា (ឪពុក ម្ដាយ) ធ្វើពលករនៅប្រទេសថៃ សព្វថ្ងៃក្មេងរងគ្រោះរស់នៅជាមួយជីតាឈ្មោះ ប៉ាន កឹង អាយុ៦៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ៕
ឪពុក-ម្ដាយទៅធ្វើការឯប្រទេសថៃ អាសូរនៅជាមួយជីតា ត្រូវរថយន្តបុកស្លាប់យប់មិញIMG-20170115-WA0019