ពត៌មាន​ទាន់​ហេតុការណ៍

Loading...

លត់​ជង្គង់​សុំ​ស្នេហ៍​សិស្ស​ស្រី​ល្បី​ពេញ​​ហ្វេស​ប៊ុក​ចុងក្រោយ​​នាយក​សាលា​ហៅ​ធ្វើ​កិច្ច​សន្យា​​


​​លោក​នាយក​សាលា​បាន​ហៅ​សិស្ស​មួយ​ក្រុម​មកធ្វើ​កិច្ច​សន្យា​និង​ផ្តិត​មេដៃ​ បន្ទាប់​ពី​ពួក​គេ​​បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ថ្ងៃទី​​៣​ ខែ​មករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ ​ដែល​ក្នុង​វីដេអូ​នោះ​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ស្រែក​ហ៊ោ​កញ្ឆៀវ​ រួម​ភ្ជាប់​ជាមួយ​នឹង​កាយវិការ​លុត​ជង្គង់​សុំ​ស្នេហ៍​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​ពីសំណាក់​យុវជន​ម្នាក់​ទៅកាន់​សិស្ស​ស្រី​ម្នាក់​ទៀត ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ចែករំលែក​វីដេអូ​មួយ​នោះ​យ៉ាង​ផុស​ផុល។ ​
ក្នុង​វីដេអូ​ដែល​មាន​​ប្រវែង​ជាង​​១​នាទី​​ បាន​ធ្វើ​ឲ្យ​អ្នកលេង​​ហ្វេស​ប៊ុក ធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ទៅលើ​ទង្វើ​របស់​ពួក​គេ​ ​ដែល​ចាត់​ទុក​ជា​គំរូ​មួយ​មិនល្អ​សម្រាប់​ក្មេង​ៗ​ដទៃ​ទៀត និងធ្វើឲ្យរំខាត​ដល់​ការ​សិក្សា​របស់​សិស្ស​ដទៃ​ទៀត​ផង​ដែរ។​​

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​កិច្ច​សន្យា​ដែល​បាន​ផ្តិត​មេដៃ​ទទួល​កំហុស​នៅ​ថ្ងៃ​ទី​៤ ខេ​មករា​នេះ​ បាន​សរសេរ​ថា ​ក្នុង​វី​ដេអូ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​​មករា នោះ​គឺ​ពួកគេ​​ធ្វើ​គ្រាន់​តែ​ជា​ការ​ថត​សម្ដែង​បទ​ចម្រៀង​លេង​ប៉ុណ្ណោះ។ ហើយ​កូន​សិស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​៦​នាក់​នោះ​ បាន​សន្យា​ដោយ​មិន​បង្ក​បញ្ហា​ដល់​សាលា​ទៀត​នោះ​ទេ៕