ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មកមើលសារជូនពររបស់តារាចម្រៀងហង្សមាស ៣ដួងក្នុងឱកាសចូលឆ្នាំចិន!



តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​សុទ្ធសឹងតែ​ជា​អតីត​គណៈកម្មការ​កម្ម​វិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian idol ទាំងពីរ​រដូវ​កាល​ចំនួន ៣ ដួង បាន​បង្ហើរ​សារ​ជូនពរ​ដល់​បណ្ដា​អ្នកគាំទ្រ ក៏ដូចជា​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ដែល​កំពុងតែ​ប្រព្រឹត្ត​ទៅនេះ ។​
Image may contain: 3 people, people smiling, people standing
​តារាចម្រៀង​ហង្ស​មាស ៣​ដួង​ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​គ្រប់​ស្រទាប់​អ្នកគាំទ្រ បាន​បង្ហើរ​សារ​ជូនពរ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដល់​សាធារណៈជន​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នេះ​មានដូចជា ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណ​រាជ និង ណុប បា​យ៉ា​រិ​ទ្ធិ ហើយ​សារ​ជូនពរ​របស់​តារា​ប្រុស​-​ស្រី​ទាំងបី​ដួង​នេះ​មាន​ខ្លឹមសារ​ដូចតទៅ ៖
ឱក សុគន្ធ​កញ្ញា «​រីករាយ​ថ្ងៃ​ចូលឆ្នាំ​ចិន​បងប្អូន​ទាំងអស់គ្នា​…! សូម​មាន​លាភ មានជ័យ សំណាងល្អ លុយ​ចូល​ច្រើនៗ សុខភាព​រឹងមាំ​… ដំណើរ​កម្សាន្ត​រីករាយ​សុវត្ថិភាព​…  🙏 🙏 🙏 🙏  »​។​
Image may contain: 1 person, standingImage may contain: 1 person, smiling, closeup
​ឆន សុវណ្ណ​រាជ « Happy chines new year kong xi fa chai 
​សូមឱ្យ​មាន​សុខ​ភាពល្អ លុយ​ចូល​ហូរហៀរ ហេង​ហេង​ឆ្នាំ​ថ្មី និង សូម​ផ្ញើ​ក្តី​ស្រឡាញ់​មួយ​នេះ​ដល់​បងប្អូន​ទាំងអស់គ្នា​ផង​ណា we love you all» ។​
Image may contain: 1 person, selfie, closeup and indoorImage may contain: 2 people, people smiling, people standing
ណុប បា​យ៉ា​រិ​ទ្ធិ « Happy Chinese New Year 
Wish you good luck and all the best 
Heng Heng full year  🎉 🐓 🎊 💸 💰 💵 💴 💶  » ៕ BeBe
Image may contain: 1 personImage may contain: 2 people
​ប្រភព PMHOTNEWS