ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រំដួលលិចទឹក ចំណាយពេល ២០ម៉ោង ធ្វើម្កុដស្រូវ ដែលបិតដោយដៃផ្ទាល់ម្តងមួយគ្រាប់ៗ ស្ទើរមិនគួរអោយជឿ

កាលពីម្សិលមិញនេះនៅក្នុង កម្មវិធីផ្ទះសិល្បៈ ដែលប្រព្រឹត្តិទៅនៅសាលាមធ្យមវិចិត្រសិល្បៈ គេបានឃើញរដួលលិចទឹក ដែលជាអ្នកច្នៃម៉ូដដ៍ជំនាញ បានពាក់ម្កុដមួយដ៍ស្រស់ស្អាត មើលពីចំងាយមានពណ៌លឿងឆ្អិន គួរអោយគយគន់។ តាមការទម្លាយប្រាប់អោយដឹងពីសាមីខ្លួន រំដួលលិចទឹកផ្ទាល់នោះគឺ ម្កុដ ដែលគាត់ពាក់កាលពីម្សិលមិញនេះ គឺជាម្កុដស្រូវរំដួល ដែលធ្វើឡើងពីគ្រាប់ស្រូវរំដួល គ្រាប់ពោត និង គ្រាប់សណ្តែក។

16117945_735490703266034_1307912866_n

អ្នកច្នៃម៉ូដដ៍ល្បីរូបនេះបានបន្តអោយដឹងទៀតថា សម្រាប់ម្កុដស្រូវរំដួល មួយនេះគាត់បានចំណាយពេល២០ម៉ោងគត់ ដើម្បីធ្វើវាឡើង ដោយការរើសយកគ្រាប់ស្រូវ គ្រាប់ពោត គ្រាប់សណ្តែក មួយគ្រាប់ៗ មកបិទ យ៉ាងអត់ធ្មត់បំផុត ហើយដោយសារតែគ្រាប់ស្រូវទាំងនេះទើបធ្វើអោយដៃរបស់គាត់រោលកន្ទួលរមាស់ថែមទៀតផង ប៉ុន្តែគាត់ពេញចិត្តខ្លាំងណាស់ចំពោះអ្វីដែលគាត់ប្រឹងប្រែងរហូតបានសម្រេច និងរកពាក្យអ្វីនិយាយស្ទើរមិនបាន ហើយគាត់ក៍បានផ្តាំផ្ញើរពាក្យអរគុណទៅកាន់បងស្រី និង កូនស្រី ដែលបានជួយជ្រោមជ្រែងធ្វើម្កុដនេះខ្លះៗដែរ។ ចំពោះម្កុដស្រូវរំដួលនេះដែរ ពិតជាមិនធម្មតា ដែលធ្វើឡើងដោយដៃ និងការអត់ធ្មត់បំផុត មិនសរសើរមិនបានឡើយ។

16117255_736019986546439_1363888205_n
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលយើងបានឃើញម្កុដប្រភេទនេះ ហើយនេះវាស្តែងចេញពីការអត់ធ្មត់ ការអោយតំលៃនៃការងារសិល្បៈ ហើយវាជាម្កុដដែលគូរចេញពីអារម្មណ៍ និង បេះដូង ព្រមជាមួយការប្រើប្រាស់គ្រាប់ធុញ្ញជាតិ ដែលជាសមិទ្ធិផលកសិកម្មរបស់បងប្អូនប្រជាកសិករយើង តាំងពីបុរាណកាលមក ក៍ដូចជាការលះបង់កំលាំងកាយចិត្តយ៉ាងច្រើនផងដែរ ក្នុងការផលិតវាចេញជារូបរាង ថ្វីត្បិតរំដួលលិចទឹក បានប្រាប់ថា ចំពោះការរចនា គាត់មិនប្រាកដថាវាត្រឹមត្រូវតាមក្បួនខ្នាតឡើយ គ្រាន់តែដឹងថា ម្កុដនេះបិតគ្រាប់ធុញ្ញជាតិឡើងតាមអារម្មណ៍របស់គាត់ផ្ទាល់តែម្តង៕
ខាងក្រោមនេះជារូបថតការច្នៃម្កុដស្រូវរំដួល៖
16117255_736019986546439_1363888205_n
16118592_736019989879772_224754795_n
16118589_735490089932762_410533670_n
16117920_735490099932761_1408916997_n
16117854_735490109932760_727604903_n
16117531_735490103266094_54795247_n
16117461_735490706599367_670207431_n
16111826_735490696599368_254988864_n
16111577_735490066599431_1337197864_n
16111259_735490056599432_334777211_n