ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ម៉ូតូ និងគោយន្តបុកគ្នា សុគតព្រះសង្ឃ១អង្គ ឯ១អង្គទៀតរបួសធ្ងន់

ពោធិ៍សាត់៖ព្រះសង្ឃ១អង្គបានសុគត ឯ១អង្គទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ម៉ូតូ និងគោយន្តបុកគ្នា នៅម៉ោងប្រមាណ១៨៖២៨នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ នៅលើ ផ្លូវក្រាលក្រួសក្រហមស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេរុ គោយន្តដឹកបង្គោលរបងបើកបរក្នុងទិសដៅពីលិចទៅកើត បានបែកកង់ឈប់នៅលើផ្លូវលំ  បន្ទាប់មកមានម៉ូតូ ១គ្រឿងបើកបរពីលិចទៅកើត ស្របទិសគ្នា បានបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យរងរបួសមនុស្ស ៤នាក់ និងសុគតព្រះសង្ឃអង្គ។
បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ហៃ ហ៊ុនអាយុ ៣៣ឆ្នាំ ភេទប្រុស នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខធិ៍សាត់  1C- 7334 រងរបួធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងអ្នករួមដំណើរពីក្រោយព្រះសង្ឃ២អង្គ ទី១-ព្រះនាម គា ភក្តី ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តកោះកណ្តាលស្ថិតនៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ បានសុគត និងទី២-ព្រះនាម ឈឿន ហើម ព្រះជន្ម១៥ ព្រះវស្សាគង់នៅវត្តកោះអណ្តែតភូមិទួលអណ្តែត រងរបួសស្រាល ឯ ភាគីខាងគោយន្ត ទី១-ឈ្មោះ កែ ណាម អាយុ ៤៤ឆ្នាំភេទប្រុស ម្ចាស់គោយន្ត   (ត្រូវជាឧ៍ពុក) រងរបួសស្រាល និងទី២-ឈ្មោះ គុន ណាក់ អាយុ ២៨ឆ្នាំ ភេទប្រុស (ត្រូវជាកូន ) រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង  ឃុំស្វាយជប់  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ហើយមូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារតែដីហុយមើលមិនឃើញ៕