ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អនុវត្តតិចនិក ៣​យ៉ាង​​នេះ ​ដើម្បី​ឱ្យ​ជីវិត​អ្នក​មាន​ក្ដី​សុខ​នៅ​ឆ្នាំ​​ថ្មីនេះ


​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ដែល​រស់​នៅ​ពិភពលោក​​មាន​ការ​​វិវឌ្ឍន៍​យ៉ាង​លឿន​បែប​នេះ។ មនុស្ស​ជា​ច្រើន​​ស៊ូទ្រាំ​មិន​បាន​​នឹង​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​​ នា​ពេល​បច្ចុប្បន្ន​​នេះ។ សាកល្បង​អនុវត្ត​តិចនិក​ ៣​យ៉ាង​ខាង​ក្រោម​នេះ​ ដើម្បី​បង្កើត​ក្ដី​សុខ​សម្រាប់ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ នេះ? 

១) ទទួល​យក​ខ្លួន​ឯង៖ មនុស្ស​ជា​ច្រើន​និយាយ​​ថា ​ប្រសិន​ជា​យើង​អាច​និយាយ​មក​កាន់​ខ្លួន​ឯង​​បាន​ដូច​អ្វី​ដែល​​អ្នក​និយាយ​ទៅ​កាន់​អ្នក​ដទៃ ​ដោយ​ធ្វើ​ចិត្ត​យ៉ាង​ណា​ឱ្យ​ខ្លួន​អ្នក​​គិត​ពី​អ្វី​ដែល​ខ្លួន​មាន​ ហើយ​ទទួល​យក​វា​ឱ្យ​បាន។ ​កុំ​ពិបាក​ចិត្ត​ និង​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ​ដែល​ប្រសើរ​ជាង​អ្នក​ខ្លាំង។ ចូរ​សំឡឹង​មើល​អ្នក​ដែល​អន់​ជាង​អ្នក​ផង។ ដូច្នេះ​ចូរ​ធ្វើ​ឆ្នាំ​២០១៧​ ជា​ឆ្នាំ​ដែល​អ្នក​ល្អ​ចំពោះ​ខ្លួន​ឯង។ ​

២) ល្អ​ចំពោះ​ខ្លួន​ឯង៖ ​អ្នក​ត្រូវ​រៀន​កុំ​បន្ទោស​ខ្លួន​ឯង​ នៅ​ពេល​មាន​រឿង​អ្វី​អាក្រក់​​កើត​ឡើង ជាពិសេស​​រឿង​ដែល​មិន​មែន​ជា​កំហុស​របស់​អ្នក​ផ្ទាល់។​ ជីវិត ​គឺ​ជួប​​ស្ថានភាព​បែប​នេះ​​ឯង​ គឺ​មិន​ថា​យើង​មិន​ថា​គេ​ទេ​​  ដូច្នេះ​ហើយ​អ្នក​ត្រូវ​​​ល្អ​ចំពោះ​ខ្លួន​ឯង តែ​សូម​ចាំ​គឺ​មិន​ត្រូវ​យក​លេស​ដាក់​ខ្លន​ឯង​នោះ​ទេ។ ​

៣) កុំ​ប្រៀបធៀប​ខ្លួន​ឯង៖ នៅ​លើ​​បណ្ដាញ​សង្គម​​របស់​បុគ្គល​ម្នាក់ៗ មើល​ទៅ​ ​ជីវិត​ម្នាក់​ៗ​ដូច​ជា​ល្អ​ណាស់។ អ្នក​ត្រូវ​ដឹង​ថា​ អ្វី​ៗ​ទាំង​នោះ​អាច​ជា​រឿង​ក្លែងក្លាយ​ ពោល​​គឺ​គ្រាន់​តែ​ជា​ជ្រុង​តូច​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដែល​គេ​បង្ហាញ​​ឱ្យ​យើង​ឃើញ​តែ​ប៉ុណ្ណោះ។ ការ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​កាន់​​​អ្នក​ដទៃ ​គឺ​ជា​រឿង​ដ៏​អាក្រក់​ដែល​អ្នក​ធ្វើ​ចំពោះ​ខ្លួន​ឯង។ ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង៕

ប្រភព៖ www.lifehack.org​