ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្មេងស្រីអាយុ៥ឆ្នាំ២នាក់លង់ទឹកស្លាប់ជាមួយគ្នាម្តាយឪពុក រន្ធត់ចិត្តយ៉ាងខ្លាំង

កំពង់ស្ពឺ÷ម្តាយ រួមទាំងឪពុកបានតក់ស្លុតនិងរន្ធត់ចិត្តខណៈកូនស្រីពួកគាត់២នាក់ មានអាយុត្រឹម៥ឆ្នាំដូចគ្នាបានដើរទៅលង់ទឹកនៅប្រឡាយក្បែរភូមិ ។ ករណីនេៈបង្ករឲ្យមានការភ្ជាក់ផ្អើលកាលពី ម៉ោង១៥ និង00នាទីនៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹកពាមល្វា ស្ថិតនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ដោយគេបានឃើញ មានមនុស្សលង់ទឹកស្លាប់ដែលមានជនរងគ្រោះចំនួន ២នាក់ ទី១ ឈ្មោះ សួរ ស្រីតូច ភេទស្រី អាយុ៥ឆ្នាំមានទីលំនៅ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ អេម ស្រីនៀត ភេទស្រី អាយុ៥ ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នាបាននាំគ្នាដើរលេងនៅចំណុចខាងលើក៏បានចុះមុជទឹកបណ្ដាលអោយលង់ទឹកស្លាប់តែម្ដង ។ចំពោៈមូលហេតុក្មេងស្រីទាំង២ដើរទៅទីនោៈរហូតលង់ទឹកស្លាប់រងចាំការស្រាវជ្រាវបន្ត ចំណែកសាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។