ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សាហាវខ្លាំងណាស់ ! បាញ់ប្រហារទាំងកណ្តាលរាត្រីពីរកន្លែងផ្សេងគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និង របួស ៤ នាក់ (មានវីដេអូ)



ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​បាញ់​រថយន្ត ទាំង​កណ្តាលអធ្រាត្រ ពីរ​កន្លែង​ផ្សេងគ្នា បណ្តាល​ឲ្យ​របួស ៥ នាក់​
​ខ្មាន់កាំភ្លើង​បើក​ម៉ូតូ ដេញ​បាញ់​ស្ត្រី ២ នាក់ ពេល​កំពុង​បើករថយន្ត​ចេញពី​ក្លឹប បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល សង្ស័យ​រឿង​គំនុំ មានរឿង​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ ដោយមាន​ស្ត្រី​ ២​ នាក់ ពេល​កំពុង បើករថយន្ត​ចេញពី​ក្លឹប Mango លុះ​មកដល់​ជិត​ធនាគារ​កាណាឌីយ៉ា កែង​ចូលទៅ​ផ្សារ អូរ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​ត្រូវ​ខ្មាន់កាំភ្លើង​ ២​ នាក់ បើក​ម៉ូតូ​ដេញ​បាញ់ប្រហារ​ចំនួន ៥ គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៧ នេះ ។​
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ករណីនេះ​អាច​ផ្តើមចេញពី​រឿង​គំនុំ ព្រោះ​ក្រោយពី​បាញ់ប្រហារ​ហើយ ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ ដោយ​មិនបាន​យក​ទ្រព្យសម្បត្តិ​អ្វី​នោះទេ ។​
​នារី​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ន បូ​លីន អាយុ ២៨ ឆ្នាំ​ដែល​រងរបួស​ស្រាល​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ បាន​និយាយប្រាប់​អ្នក​សា​ពត៌មាន​ថា មុនពេល​កើតហេតុ ពួកគេ​ទាំង ២ នាក់​បាន​បើកឡាន​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8883 ចេញពី​ក្លឹប​កំសាន្ត Mango នៅក្នុង​ខណ្ឌចំការមន គោលបំណង​ទៅផ្ទះ ។​​នៅពេល​គ្នា​គាត់​ម្នាក់ទៀត​ដែល​កំពុង​បើករថយន្ត​តាម​មហាវិថី​ព្រះសីហនុ មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ ២ នាក់​ជិះ​ម៉ូតូ ១ គ្រឿង មិន​ចាំ​ម៉ាក​បានធ្វើការ​បាញ់ប្រហា​រ​មកលើ​រថយន្ត​ពួកគេ​ខាងលើ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ និង ស្រាល​ម្នាក់ ។​
​បន្ទាប់ពី​បាញ់រះ​ហើយ នារី​រងគ្រោះ​ទាំង ២ នាក់​បាន​ព្យាយាម​បើករថយន្ត​រត់ តែ​នៅពេល​កំពុង​បើករថយន្ត​រត់​បាន​ប្រមាណ​ជា ៣០០ ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ទាំង ២ នាក់​នោះ​មិន​អស់​ចិត្តបាន​ជិះ​ម៉ូតូ​តាម​បាញ់រះ​មកលើ​រថយន្ត​ម្តងទៀត រួចហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។ បន្ទាប់ពី​ជនសង្ស័យ​ចេញទៅ​បាត់ នារី​រងគ្រោះ​ទាំង ២ នាក់​ខាងលើ​បាន​បើករថយន្ត​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​ពេទ្យ​ព្យាបាល​របួស ។​
​ដោយឡែក​មួយ​ករណី​ទៀត ជនរងគ្រោះ ៣ នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​ជនសង្ស័យ​បាន​ប្លន់ និង បាញ់ប្រហារ​ដល់​មុខផ្ទះ នា​ម៉ោង ២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៧ នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ជិត​ផ្សារ​ទំនើប សុ​វណ្ណា ។​
​ដោយ​ជនសង្ស័យ ៤ នាក់​ជិះ​ម៉ូតូ ២ គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប និង ទូរស័ព្ទ​ពី​ជនរងគ្រោះ​ជានា​រី​ម្នាក់​ពេល​ចុះមក​បើកទ្វារ ឃើញ​ដូច្នេះ​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​នៅក្នុង​រថយន្ត​បាន​បើក​បុក​ជនសង្ស័យ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​បើក​ការបាញ់ប្រហារ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ទាំង ៣ នាក់ ។ ជនរងគ្រោះ​ជិះ​រថយន្ត​សេរី​ទំនើប ១ គ្រឿង​ម៉ាក Lexus ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AI-8799 ចេញ​មកពី​ក្លឹប Epic មក​ផ្ទះ ។​​ បន្ទាប់ពី​បាញ់​ឲ្យ​រងរបួស​ហើយ ជនរងគ្រោះ​ទាំង ៣ នាក់​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​អាយុ​ជិវិត​ផងដែរ ។
ប៉ុន្តែព័ត៌មានចុងក្រោយបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២១ មករា នេះ ជនរងគ្រោះម្នាក់ជាបុរស ក្នុងចំណោមជនរងគ្រោះ ៣ នាក់  បានបាត់បង់ជីវិតទៅហើយ ដោយមិនអាចជួយសង្គ្រោះជីវិតបានពីសំណាក់គ្រូពេទ្យនោះឡើយ ៕  សុថា​ត់​
ប្រភព : pmhotnews.com