ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ងួន ចាន់ដេវីដ ទទួលអាំងប៉ាវពីឧកញ្ញ៉ា ដួង ឆាយ បន្ទាប់ពីជួបរឿងស៊យ!

ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នេះ មាន​សិល្បករ សិល្បការិនី​ជាច្រើន​ដួង​ទទួលបាន​អាំង​ប៉ាវ​ពី​បងប្អូន​ញាតិមិត្ត និង​អ្នក​ដែល​ស្និទ្ធស្នាល​របស់​ពួកគេ ដាក់​បង្ហោះ​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​អ៊ី​ន​ស្ត្រា​ក្រាម ហើយ​ក្នុង​ចំណង​តារា​សិល្បៈ​ទាំងអស់នោះ ក៏មាន​តារាចម្រៀង​រ៉េ​ប​កំពុងមាន​ប្រជាប្រិយភាព ងួន ចាន់​ដេវីដ ផងដែរ ។
Image may contain: 1 person, sunglasses and closeup
​តារាចម្រៀង Original Song វ័យក្មេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ងួន ចាន់​ដេវីដ បានទទួល​អាំង​ប៉ាវ​ពី​ឧក​ញ្ញ៉ា ដួង ឆាយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ក្រោយពី​ជួប​រឿង​ស៊យ​ត្រូវ​ម្ចាស់​កម្មវិធី​បោកប្រាស់​លុយ​មួយចំនួន និង​បាន​សរ​សេស​រៀបរាប់ថា «​ថ្ងៃនេះ​ខ្ញុំបាទ​មក​ច្រៀង​កម្មវិធី​លក់​សំបុត្រ​នៅ ផ្សារ ខ្វាវ ( ស្រុក កំពង់ក្តី ) ត្រូវបាន​ម្ចាស់​កម្មវិធី​បោកប្រាស់ នូវ​លុយ​មួយចំនួន ដោយ​សន្យាថា​នឹង​ឱ្យ​បង្គ្រប់​នៅពេលដែល​ខ្ញុំ​មក​ច្រៀង ( មុនពេល​មក​ខ្ញុំ​ទទួល​លុយ​កក់ ២០០​ដុល្លារ ) ប៉ុន្តែ​ពេល​ច្រៀង​ចប់ ម្ចាស់​កម្មវិធី​គន្លាស់សម្តី ដោយ​ឱ្យ​បានតែ ៥០% ប៉ុណ្ណោះ ដោយ​យក​លេស​ហេតុផល​ជាច្រើន​ជំពូក ក៏ដូចជា​លើកយក​ឈ្មោះ​តារា​ដទៃ​មក​និយាយ ថា​គាត់​ធ្វើ​ចឹ​ង​គេ​មិនដែល​អី 😳⚡​ហេតុ​ដូចនេះហើយ ខ្ញុំ​សូម​ផ្តាំ​ទៅ​បងប្អូន និង មិត្ត​សិល្បករ​ទាំងអស់​សូមមេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ កុំឱ្យ​ត្រូវគេ​បោក​បាន​ដូច​ខ្ញុំ 🙏» ។​
Image may contain: 2 people, people smiling, people standing and indoor
​ដោយឡែក ក្រោយពី​ជួប​រឿង​ស៊យ​ស្របពេល​បើកឆាក​ថ្ងៃ​ចូលឆ្នាំ​ចិន​នេះដែរ តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ ងួន ចាន់​ដេវីដ ក៏បាន​ទទួល​អាំង​ប៉ាវ​ពី​ឧក​ញ្ញ៉ា ដួង ឆាយ ដែលមាន​ចំនួន​ក្រាសក្រែល​គួរសម​ដើម្បី​លុបលាង​រឿង​ស៊យ​ដែល​លោក​បាន​ជួប​កាលពី​ថ្មីៗ​នេះ​ថា «Thanks My big brother Duong Chay for Ang-Pav 😂✌️️​សំណាងល្អ​ឆ្នាំ​ថ្មី​បង  ✌️️😂» តែ​ទោះជា​យ៉ាងណា ដេវីដ មិនបាន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​ឡើយ ៕ BeBe ប្រភព PMHOTNEWS

Image may contain: 1 person, hat and closeupImage may contain: 2 people, people smiling, textImage may contain: 1 person, sunglasses and hatImage may contain: 1 person, standing and sunglasses