ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពិត​ជារំភើប! ឧកញ៉ា ហុង ពីវ ជូនអាំងប៉ាវបុគ្គលិកបុរីពិភពថ្មី សំរាប់ចូលឆ្នាំចិន ម្នាក់ៗទទួលបាន…


ភ្នំពេញ៖ ​ឧកញ៉ាដ៏ល្បាញល្បីមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរទទួលស្គាលថា ជាមនុស្សល្អ និងជួយសង្គមជាច្រើនរាប់មិនអស់ ហើយកាលពីថ្មីៗនេះ ឧកញ៉ាចិត្តធម៌ ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកា២លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា។
យោងតាមគណនីហ្វេសប៊ុក Oun Tey បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ឧកញ៉ា ហុង ពីវ បានជូនអាំងប៉ាវបុគ្គលិកបុរីពិភពថ្មីក្រុងតាខ្មៅ សំរាប់ចូលឆ្នាំចិន ម្នាក់ៗទទួលបាន៦០០ដុលា្ល។ នេះជាការរៀបរាប់របស់ប្អូនស្រី “អគុណ Boss សំរាប់អាំងប៉ាវចូលឆ្នាំចិន🙏សូមជូនពរBoss សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា😍😘😍👏🎊🎉”។
សរុបសេចក្តីមក ឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ តែងតែជួយជនក្រីក្រ កុមារកំព្រា ចាស់ជរា និងបានជួយសង្គមជាតិជាច្រើននាពេលកន្លងមក។ គ្មានអ្វីក្រៅពីជូនពរឲ្យលោក ឧកញ៉ា ប្រទះតែសេចក្តីសុខ និងសម្រេចបានជោគជ័យក្នុងការដឹកនាំក្រុមហ៊ុនបន្តទៀត។