ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារាសម្ដែងលោក សាយ សៀរ៉ា បង្ហោះវីដេអូហួសចិត្តគ្រាន់តែឈប់ឡានក្រោមដើមឈើថតរូបនៅខេត្តកែបក៏មានអ្នកមកទារលុយដែរ ធ្លាប់តែឮឥឡូវបានជួបផ្ទាល់ហើយ ជួយស៊ែរទាំងអស់គ្នាបងប្អូន !(មានវីដេអូ)


តារាសម្ដែងរូបសង្ហារលោក សាយ សៀរ៉ា បានបង្ហោះវីដេអូឃ្លីបហួសចិត្តអ្នកខេត្តកែបដែលមកទារប្រាក់លោកចំនួន៥០០០រៀលដោយគ្រាន់តែឈប់ឡានថតរូបសោះ។ លោកបាននិយាយថា ធ្លាប់តែឮតាមប្រព័ន្ធអ៊ីនធើណេតប៉ុន្ដែពេលនេះបានជួបផ្ទាល់ហើយ លោកស្ទើរតែមិនគួរអោយជឿថា មានហេតុភេទនេះកើតឡើងព្រោះវាមិនទំនង។​
​នៅក្នុងវីដេអូឃ្លីរយៈពេលជាង២នាទីលោកបាននិយាយថា៖ «ជម្រាបសួរពុកម៉ែបងប្អូន ខ្ញុំធ្លាប់តែឮថាមកលេងកែបប្រយ័ត្នប្រយែងគ្រាន់តែចតឡានក្រោមដើមឈើក៏គេយកលុយដែរ ប៉ុន្ដែពេលនេះខ្ញុំបានជួបផ្ទាល់ហើយ គ្រាន់តែខ្ញុំឈប់ឡានថតរូបក្រោមដើមឈើមិនមែនជាកន្លែងរមណីយដ្ឋានអីទេក៏មានអ្នកមកទារលុយដែរ គឺចំនួន៥០០០រៀល។ ខ្ញុំសូមសួរទៅអាជ្ញាធរខាងខេត្តកែបថា តើខាងអាជ្ញាធរគាត់ចាត់វិធានការណ៍បែបហ្នឹងឬយ៉ាងម៉េច ? ខ្ញុំគ្រាន់តែឆ្ងល់សូមអោយអាជ្ញាធរជួយបកស្រាយផង ? ជាក់ស្ដែងដូចហេតុការណ៍កើតឡើងថ្ងៃនេះអីចឹង គឺមានបងប្រុសម្នាក់បានមកយកប្រាក់ពីខ្ញុំចំនួន៥០០០រៀល ដោយគាត់បានប្រាប់ថា អោយតែយើងឈប់ឡានក្រោយដើមឈើកន្លែងណាក៏ដោយគឺដឹងតែមានអ្នកយកលុយហើយ លុះត្រាតែយើងជិះកាត់មិនឈប់ទើបគេមិនយកលុយ។ តារាសម្ដែងរូបនេះក៏បានស្នើសុំអោយអាជ្ញាធរ ឬថ្នាក់ដឹកនាំខេត្តកែបមេត្តាជួយសម្រួលបញ្ហានេះផង ! ៕