ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ណុប បាយ៉ារិទ្ធ មានបំណងប្រាថ្នាធំមួយទៀតចង់ក្លាយជាអ្នកច្នៃម៉ូដដ៏ពូកែ


ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញបំណងប្រាថ្នាធំមួយទៀតរបស់លោក ចង់ក្លាយជាអ្នកច្នៃម៉ូដដ៏ពូកែ និងល្បីឈ្មោះមួយរូប។
15420767_1028367120619547_1889237833664698008_n
លោក ណុប បាយ៉ារិទ្ធ កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន រាល់បទចម្រៀងនីមួយៗ។ ហើយអ្វីដែលពិសេសទៅទៀតនោះ លោក ក៏ជាគណៈកម្មការ និងជាគ្រូបង្វឹក ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកផងដែរ។
យ៉ាងណាមិញ អាជិពជាតារាចម្រៀងមិនបានធ្វើអោយរូបលោកស្កប់ស្កល់នោះឡើយ គឺលោកនៅមានបំណងប្រាថ្នាដ៏ធំមួយទៀតសម្រាប់ជីវិតលោកផ្ទាល់។ លោក បាយ៉ារិទ្ធ បានទម្លាយបំណងប្រាថ្នាធំមួយនោះ គឺចង់ក្លាយជាអ្នកច្នៃម៉ូដដ៏ពូកែ ប្រកបដោយទេពកោសល្យ និងច្នៃប្រឌិតខ្ពស់ ហើយចង់បង្កើត Brand សម្លៀកបំពាក់មួយដោយខ្លួនឯង។
15541155_1032447753544817_3009663062975221490_n
តារាចម្រៀងសម្លេងស្រទន់ លោក ណុប បាយ៉ារិទ្ធ បានភ្ជាប់សារនៅក្នុងគណនីហ្វេសប៊ុកមកថា៖ “បំណងប្រាថ្នាធំរបស់ខ្ញុំមួយទៀត បើថ្ងៃមុខខ្ញុំមានលទ្ធភាព ខ្ញុំចង់សិក្សាបន្ថែមផ្នែកdesigner ព្រោះខ្ញុំចង់ក្លាយជាdesignerល្បីឈ្មោះមួយរូប ហើយបង្កើតbrandសំលៀកបំពាក់មួយដោយខ្លួនឯង”។
ជាមួយគ្នានេះដែរ បន្ទាប់ពីលោក ណុប បាយ៉ារិទ្ធ បញ្ចេញបំណងប្រាថ្នាធំមួយទៀតមកនោះ មហាជនជាច្រើនបាននិយាយពាក្យជូនពរអោយលោកបានសម្រេចបំណង និងសរសើរ ហើយគាំទ្រពេញទំហឹងផងដែរ។

15940386_1054880687968190_5706363806214494694_n
16118347_1810753472530671_618145391_n
ប្រភព ៖ mohahangtv