ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មួយសន្លឹករូបថតរបស់ នី រតនា និងឈិន ម៉ានិច្ច កំពុងអង្រួនអារម្មណ៍អ្នកគាំទ្រ!

បន្ទាប់ពីបានឃើញរូបថតមួយសន្លឹក របស់តារាចម្រៀងពីរដួងដែលជាម្ចាស់ពានរង្វាន់កម្មវិធី Cambodian Idol រដូវកាលទី១ និងទី២ លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ហើយភ្ជាប់សារថា៖ “នារីក្នុងសុបិនបងគឺជាអូន និងបងប្អូនណាខ្លះកំពុងរងចាំMVថ្មីរបស់ខ្ញុំទាំងពីរនាក់?” កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តយុវវ័យក្នុងសង្គមហ្វេសប៊ុក។
285ea773-5b58-421f-9377-2776b7433192
ជាមួយគ្នានេះដែរ រូបថតបែបស្និតស្នាល ជិតគ្នា ក្នុងទឹកមុខញញឹមស្រស់ដូចគ្នា លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច មួយសន្លឹកនេះមានអ្នកគាំទ្រពេញចិត្ត ហើយបានចុច ចូលចិត្ត ចុចចែករំលែក ព្រោងព្រាត ពាសពេញបណ្តាញសង្គមហ្វេសប៊ុក ហើយជាពិសេសទៅទៀតនោះ ម្នាក់ៗបាននិយាយសរសើរជាច្រើនថា លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច សមគ្នាណាស់ និងអ្នកខ្លះទៀតបាននិយាយថា “ខ្ញុំ គាំទ្របងទាំងពីរពេលទំហឹងតែម្តង ហើយកំពុងរង់ចាំបងចម្រៀងរបស់អ្នកទាំងពីរ” ហើយអ្នកខ្លះទៀតប្រហើរពាក្យពេចន៍យ៉ាងពីរោះថែមទៀតថា “ខ្ញុំចាំលុះក្ស័យ ចាំមើលបងទាំងពីរសម្តែងជាមួយគ្នា សង្ឃឹមថាបងសម្តែងបានល្អ”។
ទន្ទឹមនឹងនេះដែរ ការបង្ហោះរូបថតឈរជិតគ្នា ខណៈពេលដែលបទចម្រៀងរបស់អ្នកទាំងពីរកំពុងតែទទួលបានការចាំអារម្មណ៍ភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រ ដែលមានចំណងជើងថា “នារីក្នុងសុបិនបងគឺជាអូន”។
fn-2017-01-20-15-44-24-0
គួររំលឹកផងដែរថាកញ្ញា ឈិន ម៉ានិច្ច បានក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ហើយមិនបានប៉ុន្មានផង កញ្ញាទទួលបានចំណងដៃជាទីគាប់ចិត្តពីផលិតកម្មរស្មីហង្សមាស គឺមានចម្រៀងច្រៀងភ្លាមៗ ខណៈតារាចម្រៀងមួយចំនួនទៀតមិនសូវមានចម្រៀង។ ហើយចម្រៀងរបស់កញ្ញា ក៏ទទួលបានការពេញនិយម និងគាំទ្រយ៉ាងផងដែរ។
ប្រភព ៖ mohahangtv