ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ខាន់ ​ជេមស៍ ​បង្ហាញ​ល្បិច​ចាប់​ភស្តុតាង​សង្សារ​ក្បត់​ចិត្ត​ ម៉ាអេម !​


ស្រី​ស្អាត​មាន​សង្សារ​ច្រើន​ ប្រហែល​មាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ​ដូច្នេះ​ហើយ​នារី​ម្នាក់​នោះ​ក៏​មាន​ល្បិចកល​ច្រើន​ កុហកសង្សារ​ពី​ម្នាក់​ទៅ​ម្នាក់​។​បើ​សិន​អ្នក​ជួប​រឿង​បែប​នេះ ​គួរ​ទស្សនា​ MV​ បទ​ "ម្នាក់​នេះ​ ឬ ​ម្នាក់​នោះ ​? " របស់​ ខាន់ ជេមស៍​ ព្រោះ​ក្នុង​វីដេអូ​នេះ​លោក​បាន​បង្ហាញ​ល្បិច​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ចាប់​ភស្តុតាង​សង្សារ​ ដែល​ចូលចិត្ត​បោកប្រាស់​លោក​ ទៅ​មាន​អ្នក​ថ្មី​។

​MV​ បទ​ចម្រៀង​ "ម្នាក់​នេះ​ ឬ​ ម្នាក់​នោះ ​? ” ដឹក​នាំ​សម្ដែង​ និង​និពន្ធ​ទំនុក​ច្រៀង ​ដោយ​កញ្ញា ​ស៊ិន ធារី​ សម្រួល​តន្ត្រី​ដោយ​លោក ​Tonosakiថត​ដោយ​លោក​  អ៊ឹង ​គីមឌី​ និង​ Phea Ice​ ច្រៀង​ដោយ​ ខាន់​ ជែមស៍​ និង​បាន​ចេញ​លក់​នៅ​ក្នុង​ផលិតកម្ម​  សានដេ​ ក្នុង​ VCD​ អាល់ប៊ុម​ទី​១៨៣ ​ថ្ងៃ​នេះ៕​
ប្រភព :​ Kqube.net


ពេលអូននៅក្បែរបងអូនថាស្រលាញ់បង នៅក្បែរគេថាស្រលាញ់គេ តើបងនិងគេអូនជ្រើសយកមួយណា?
បទ : ម្នាក់នេះ ឬ ម្នាក់នោះ?
ដឹកនាំសម្តែង : ស៊ិន ធារី និពន្ធទំនុកច្រៀង : ស៊ិន​ ធារី
សម្រួលតន្ត្រី : Tonosaki ថតដោយ : អុឹង គីមឌី និង Phea Ice
ច្រៀងដោយ ខាន់ ជែមស៍ SD VCD 183 ចេញលក់ថ្ងៃនេះហើយ