ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កំលោះ​រូប​សង្ហារ​ម្នាក់​អាច​រកចំណូល​ជាង​ពាន់ក្នុង​មួយសប្តាហ៍​​ពី​ការ​ច្នៃ​សំរាម​លក់

anny1
មិត្តអ្នកអានមានចាប់អារម្មណ៍ទេថា សំរាមមួយចំនួនក៏អាចផ្តល់នូវចំណូល ឬអត្ថប្រយោជន៍ត្រឡប់មកវិញដែរ ប្រសិនបើអ្នកព្យាយាមប្រើប្រាស់ឬបែងចែងរបៀបទុកដាក់ពួកវាឲ្យអស់ពីលទ្ធភាព។ ឧទាហរណ៍សំរាមទន់ដែលចេញពីផ្ទះបាយ អាចច្នៃធ្វើជាជីកុំប៉ុសជាដើម ចំណែកឯសំរាមរឹង ឬប្លាស្ទីកវិញ អាចវៃចេញជាអេតចាយ ឬច្នៃធ្វើវត្ថុអនុស្សាវរីយ៍ កាបូប កាតាប ឬសម្ភារៈប្រើប្រាស់ជាច្រើន។
ដូច្នេះក្រៅពីការច្នៃវត្ថុប្រើប្រាស់ខាងលើ តើសំរាមជាតិប្លាស្ទីកអាចយកធ្វើអ្វីទៀត ដើម្បីអាចទទួលបានផលប្រយោជន៍ឬចំណូលត្រឡប់វិញ ក្រៅតែពីការយកទៅបោះចោល?
ឆ្លើយតបនូវសំណួរនេះ ខេឃ្យូប នឹងនាំអារម្មណ៍មិត្តអ្នកអានទាំងអស់មកជួបកំលោះរូបសង្ហារម្នាក់ដែលមានគំនិតច្នៃប្រឌិតចេះយកសំរាមកំប៉ុងស្រាបៀ កំប៉ុងទឹកក្រូច និងដបទឹកសុទ្ធជាដើមនោះ មកធ្វើជា យន្តហោះ រ៉ឺម៉ក ស៊ីក្លូ និងម៉ូតូ ដើម្បីរកចំណូលតាម Online ដែលប្រហែលជាធ្វើឲ្យមិត្តអ្នកអានមួយចំនួនធំពិតជាមិនជឿនោះទេ។
លោក សេង រ៉ាឌី អ្នកច្នៃកំប៉ុងសំរាមជាតិប្លាស្ទិកខាងលើ និងជាគ្រូបង្រៀនរកចំណូលតាម Online បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក ប៊ី សារី អ្នកយកព័ត៌មានគេហទំព័រខេឃ្យូប ថា ការយកសំរាមមកច្នៃនេះ លោកបានចាប់ផ្តើមទើបតែបានជាង៣ខែទេ ប៉ុន្តែបើចំនួនម៉ូតូ យន្តហោះ រ៉ឺម៉ក និង ស៊ីក្លូ គឺលោកធ្វើបានច្រើន ដោយក្នុងនោះលោកបានថតជាវីដេអូដាក់តាមអនឡាញ បានជាង១០០វីដេអូដែរ
ហើយទាំងវីដេអូនេះលោកបានបង្ហោះចូលក្នុងនៅ Channel YouTube របស់លោក ដែលបានបង្ហើបឲ្យដឹងថា កាលពីសប្ដាហ៍ទីមួយខែមករា ឆ្នាំ២០១៧នេះ លោកទទួលបានចំណូលពី YouTube ជាងមួយពាន់ដុល្លារ ប៉ុន្តែចំណូលនេះវាមិនទៀងនឹងបានច្រើនរហូតនោះទេ គឺអាស្រ័យតាមចំនួនអ្នកចូលទស្សនាវីដេអូរបស់លោក
ក្រៅពីរកចំណូលតាមអនឡាញនេះ លោកក៏ធ្វើវីដេអូនៃការច្នៃសំរាមលក់ឲ្យកូនសិស្សលោកផងដែរ ដែលក្នុងវីដេអូមួយ មានតម្លៃចាប់ពី ២០ទៅ ៣០ ដុល្លារអាមេរិក តែយ៉ាងណាមិញលោកបានបញ្ជាក់ថា លោកក៏ទទួលទិញវីដេអូពីមិត្តអ្នកអានវិញដែរ ប្រសិនជាមានគំនិតច្នៃប្រឌិតចេះបង្កើតនូវអ្វីថ្មី
ទន្ទឹមនឹងនេះដែរ ខេឃ្យូប ក៏សូមលើកទឹកចិត្តយុវជនខ្មែរទាំងអស់ដែលមានគំនិតច្នៃប្រឌិតថ្មីៗបែបនេះ ហើយប្រសិនជាមិត្តអ្នកអានទាំងអស់ចង់បង្ហាញនូវស្នាដៃរបស់ខ្លួន អាចទំនាក់ទំនងមកគេហទំព័រយើងបាន តាមហ្វេសប៊ុក Kqube Hot New ឬ ០១៥ ៨៨៨ ៣៦៥/ ០១៥ ៥៤៦ ៨៦៦៕
ប្រភព៖ kqube

annyzam
annyzam1
annyzam2