ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ធ្វើយ៉ាងណាដើម្បីអោយនៅតែមានកំលំាងទោះជាគេងមិនបានគ្រប់គ្រាន់?


006(112)
អ្នកដែលគេងមិនបានគ្រប់គ្រាន់ច្បាស់ជាគ្មានចិត្តចង់ធ្វើអីទេក្រៅពីធុញ និងងងុយគេងមិនថានៅក្នុងថ្នាក់រៀន ឬកន្លែងធ្វើការឡើយ។ ភាគច្រើនមនុស្សសម័យឥលូវតែងតែចូលគេងយប់ជ្រៅដោយសារជាប់រវល់នឹងការងារសាលា ឬកិច្ចការឯកជន ឬអ្វីផ្សេងៗទៀតប៉ុន្តែត្រូវក្រោកពីព្រលឹម។ ដូច្នេះ ដើម្បីកុំអោយថ្ងៃថ្មីរបស់អ្នកដដែលជាដដែលយើងមកដឹងពីល្បិចងាយៗដែលជួយអោយយើងនៅតែមានកំលំាងទោះជាគេងមិនបានគ្រប់គ្រាន់ក៏ដោយ។
១ កុំបិទនាឡិការោទ៏
យើងជឿថាអ្នកច្បាស់ជាដាក់នាឡិការោទ៏ ហើយរាល់ពេលដែលវារោទ៏អ្នកតែងតែបិទនិងប្រាប់ខ្លួនឯងថាតែ៥នាទីទៀតទេ ប៉ុន្តែអ្នកណាទៅដឹងថា៥នាទីមែនឬលើសនឹង? បើមិនចង់ខកម៉ោងទៅសាលា ឬទៅធ្វើការទេកុំបិទនាឡិការរោទ៏ សំលេងរំខានរបស់វានឹងធ្វើអោយអ្នកស្វាងតែម្តង។
២ ព្យាយាមទទួលទានទឹកអោយបានច្រើន
ការញុំាទឹកច្រើនមិនត្រឹមតែជួយបំពេញជាតិទឹកអោយរាងកាយ ធ្វើអោយអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទំាងធ្វើអោយអ្នកស្រស់ស្រាយថែមទៀតផង។
៣ ងូតទឹកត្រជាក់ធម្មតា
បើមិនមែនជាខែរងារអ្នកមិនចំាបាច់ងូតទឹកក្តៅពេលព្រឹកទេ ទឹកត្រជាក់ធម្មតានឹងធ្វើអោយរាងកាយស្រស់ស្រាយ។
៤ ហាត់ប្រាណតិចៗ ឬដើរក្បែរៗផ្ទះមួយភ្លែត
ខ្យល់អាកាសបរិសុទ្ធ និងពន្លឺពេលព្រឹកព្រលឹមជាអ្វីដែលអ្នកត្រូវការដើម្បីអោយមានកំលំាង។ គ្រាន់តែចេញទៅមុខផ្ទះស្រូបខ្យល់អាកាសពេលព្រលឹម និងពត់ខ្លួនតិចតួចក៏អាចជួយបាន
ដែរ។
៥ អាហារពេលព្រឹកក្នុងបរិមានល្មមតែផ្តល់នូវសុខភាពល្អ
អាហារពេលព្រឹកក៏ជាជំនួយក្នុងការចាប់ផ្តើមថ្ងៃថ្មីដែរ ទទួលទានក្នុងបរិមានល្មមបានហើយ បើទទួលទានច្រើនពេកនឹងធ្វើអោយអ្នកឆ្អែត ហើយងងុយគេងលើសដើម។
៦ កាហ្វេជាគន្លឹះ
ចាប់ផ្តើមថ្ងៃថ្មីជាមួយកាហ្វេ ឬតែមួយពែងដែលធ្វើអោយអ្នកមានកំលំាង និងស្រស់ស្រាយ។
៧ កុំដាក់សំពាធអោយខ្លួនឯង
ធ្វើអ្វីៗតាមសម្រួល កុំមានអារម្មណ៏តានតឹងដែលជាហេតុធ្វើអោយមានសំពាធ។
៨ ដកដង្ហើមយឺតៗដើម្បីសម្រួលអារម្មណ៏
បើមានអារម្មណ៏ថាធុញថប់ពេលកំពុងរៀន ឬធ្វើការសំរាកមួយភ្លែតយកពេលដកដង្ហើមចេញចូលយឺតៗប៉ុន្មាននាទីដើម្បីអោយស្ងប់អារម្មណ៏។
៩ ស្តាប់បទញាក់ៗ
បើសិនជាអាចចូរស្តាប់ចំរៀងបទញាក់ៗ ឬភ្លេងលឿនៗដោយពាក់កាសបើកសំលេងល្មមៗវានឹងជួយអោយអ្នកមិនងងុយគេងទៀតទេ។
១០ ទទួលទានភេសជ្ជះប៉ូវកំលំាង
សំរាប់អ្នកមិនចេះកាហ្វេអាចទទួលទានភេសជ្ជះប៉ូវកំលំាងបាន។
១១ ព្យាយាមឆាប់ចូលគេង
មិនថាអ្នកជាមនុស្សដែលចូលគេងយប់ជ្រៅយ៉ាងណាក៏ដោយ ព្យាយាមកាត់បន្ថយម៉ោងចូលគេងអោយនៅត្រឹមម៉ោង១២យប់បានហើយ ក៏គ្រាន់បើជាងចូលគេងម៉ោង២ភ្លឺភ្ញាក់ម៉ោង៦ភ្លឺដែរ៕
ប្រភព ៖ mylekha