ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជិះ​អា​សង់​កូរ៉េ​ មក​ដូរយក​​ ​អា​សង់​ឌ្រីម​ តែ​មិន​សម្រេច​ត្រូវ​គេ​វាយ​ប៉ោង​មុខ



សង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ បាន​ធ្វើ​សកម្មភាព​​កាច់​ក​ម៉ូតូ​មិន​បាន​សម្រេច​ម្ចាស់​ម៉ូតូ​ទាន់​ស្រែក​ថា​ចោរ​ៗ ហើយប្រជាពលរដ្ឋ​ចាប់បាន​វ៉ៃ​ទ្រោម​ខ្លួន​ ទើប​​ប្រគល់​ជូន​សមត្ថកិច្ច​ ហេតុការណ៍​នេះ​កើត​ឡើង​​ថ្ងៃ​ទី​២០​ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​វាល​ស្រែ ភូមិ​ខ្នារ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ លោក អ៊ាវ​ ចំរើន ​នាល្ងាច​ថ្ងៃទី​២១​ ខែ​មករា នេះ​។​
​​​ជន​រង​គ្រោះ​​​ ឈ្មោះ ចន រស្មី ភេទប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​លក់​នំប៉័ង​ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​ម្ចាក​ហុងស់​​ម៉ូតូ ម៉ាដា​សេ​១២៥​ ពណ៌​ខ្មៅ​ស៊េរី​ ឆ្នាំ​២០១៦ ពាក់​ផ្លាកលេខ ភ្នំពេញ1DO-2393​។ ជន​សង្ស័យ​ឈ្មោះ ពៅ ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​រត់​ម៉ូតូ​ឌុប ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​សំឡី ​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង មធ្យោបាយ​ធ្វើ​សកម្មភាព​គឺ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់កូរ៉េ ពាក់​ផ្លាក​លេខ​ភ្នំពេញ1X 364។

​សមត្ថកិច្ច​ដក​ហូត​វត្ថុ​តាង​មាន ឧបករណ៍​សម្រាប់​កាច់​សោ​ក​ម៉ូតូ​១​កំផ្លេ (ផ្លែ​ទួណឺវីស សម្រួច​មុខ​ចំនួន​៤​សោ​ខ្សៀ​លេខ​៨​ចំនួន​១) ,​កូនសោ​ម៉ូតូ​០១ និង​កូន​សោ កឹប​ចំនួន​០១, កណ្តៀវ​០១ និង​ការ៉ុង​ពណ៌​ស​០១។
​ ​ប្រភពដដែលបន្តថា ​មុន​ពេល​កើត​ហេតុ ក្រោយ​ពី​ទំនេរ​ពី​ការ​ដើរ​លក់​នំប៉័ង​ ជនរងគ្រោះ និង​មិត្តភក្តិ​បាន​ទៅ​ដើរ​ទាក់​សត្វ​លលក នៅ​ចំណុច​កើត​ហេតុ​ ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​វាល​ស្រែ​ចម្ងាយ​ពី​ផ្លូវ​១០០​ម៉ែត្រ​ ហើយ​ទៅ​ចាំ​ទាក់​សត្វ​លលក ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​១៥០​ម៉ែត្រ​។ កំពុង​អង្គុយ​ស្រាប់​តែ​ឮ​សម្លេង​ម៉ូតូ​បញ្ឆេះ ​ជនរងគ្រោះ​បាន​ងាក​មើល​ឃើញ​ជនល្មើស កំពុង​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេច​ទៅ​ទិស​ខាង​ជើង​។
​ ​ពេល​នោះ​ជនរងគ្រោះ​បាន​ស្រែក​ថា​ចោរៗ​ឲ្យ​គេ​ជួយ ហើយ​បាន​ផ្អើល​ដល់​អ្នក​ភូមិ​ជិតខាង​ និង​ដឹង​ដល់​សមត្ថកិច្ច ធ្វើ​ការ​សហការ​ដេញ​តាម​និង​ពួន​ស្ទាក់ លុះ​ដល់​ចំណុច​ភូមិ​អង្គតាសិត ឃុំ​ទួលព្រេជ​ ទើប​ឃាត់​ខ្លួន​ជនល្មើស​បាន​ភ្លាមៗ ចំពោះ​ជនល្មើស​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​តាម​នីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Kqube