ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បោកទៀតហើយ ! យកឈ្មោះធនាគារ អេស៊ីលីដា ទូរស័ព្ទប្រាប់ថាត្រូវរង្វាន់មួយម៉ឺនដុល្លារតែតម្រូវអោយបញ្ចូលកាតទូរស័ព្ទ១០០ដុល្លារសិន (មានវីដេអូ)


បងប្រុសម្នាក់ ត្រូវបានគេទូរស័ព្ទមកប្រាប់ថាត្រូវរង្វាន់មួយម៉ឺនដុល្លារ តែតម្រូវអោយបញ្ចូលកាតទូរស័ព្ទ១០០ដុល្លារសិន ដើម្បីទទួលបានលេខកូដបើករង្វាន់ដ៍ធំមួយនេះ ហើយប្រាប់បន្ថែមថាកុំអោយដើរប្រាប់គេរឺអួតគេ ព្រោះនេះជាសំណាងផ្ទាល់ខ្លួន។ ស្ទាយចាស់ដែលគេហៅបានថាយ៉ិនស៉ិននោះ មិនបោកប្រាស់គាត់បានឡើយ ដោយជននោះថែមទាំងប្រើប្រាស់ឈ្មោះធនាគារ អេស៊ីលីដា ដើម្បីមកបោកគេថែមទៀតផង។ នេះមិនមែនជាលើកទី១ទេ ដែលជនខិលខូចបានប្រើប្រាស់វិធីដ៍ចាស់គម្រិលមួយនេះតេមកបោកប្រាស់គេហើយ ក៍ធ្លាប់មានអ្នកនៅជនបទស្រុកស្រែចំការចាញ់បោកជនទាំងនេះអស់ប្រាក់មិនតិចនោះទេ។ ជាថ្មីម្តងទៀត ខ្មែរណូត សូមអំពាវនាវដល់បងប្អូនមហាជនទាំងមេត្តាមានការប្រុងប្រយត្ន័ចំពោះជនខិលខូចដែលទូរសព័្ទមកប្រាប់ថាត្រូវរង្វាន់ ហើយអោយផ្ញើរប្រាក់អោយគេសិនដើម្បីទទួលបានលេខកូដ ព្រោះថាគ្មានក្រុមហ៊ុនណាមួយ រឺ ធនាគារណាមួយផ្តល់រង្វាន់បែបនេះទេ៕