ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឪពុក​ដេញ​កាប់​កូនប្រសា ហើយ​ចោទថា លួច​សហាយស្មន់ ជាមួយ​ម្តាយក្មេក

P 2001E

​ខេត្តតាកែវ ៖ ឪពុ​កក្មេក បាន​​កាន់​​ដាវ ចូ​លទៅ​​​កាប់ កូន​ប្រសា​ ដល់​​ក្នុង​​ប​ន្ទប់ ដោយ​​ចោទ​ប្រកា​ន់ថា កូន​ប្រសា​​ប្រុស បាន​​លួច​​ស​ហាយ​ស្មន់ ជាមួយ​​ម្តា​យ​ក្មេក  បង្ក​ឲ្យ​​មាន​ការ​​ភ្ញា​ក់​ផ្អើល កាលពី​​វេ​លា​​ម៉ោង ៨​យប់ ថ្ងៃទី​​១៧ ខែ​មករាឆ្នាំ​២០១៧ នៅ​ភូមិ​ព្រឹស​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​ក្រោយពេល​បង្កហេតុ បុរស​ជា​ឪពុកក្មេក ត្រូវ​សមត្ថកិច្ច​នគរបាល ចាប់​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជា​ឪពុកក្មេក មានឈ្មោះ យ៉ាង យ៉ាន់ អាយុ ៥៨​ឆ្នាំ មាន ប្រពន្ធ​ឈ្មោះ សែម ស្រី អាយុ ៥៣​ឆ្នាំ រីឯ​កូនប្រសារ​រងគ្រោះ ឈ្មោះ ឃ្លាំង នឿន អាយុ ២១​ឆ្នាំ ។ មុនពេល​កើតហេតុ ជនរងគ្រោះ ជា​កូនប្រសា កំពុងតែ​ដេក ជាមួយ​ប្រពន្ធ នៅក្នុង​បន្ទប់​ក្រោមផ្ទះ ហើយ​ម្តាយក្មេក ក៏​ដេក​នៅ​ទីនោះ ជាមួយ​ដែរ ស្រាប់តែ ជនសង្ស័យ​ជា​ឪ​ពុ​ក្មេក បាន​កាន់​ដាវ ដើរចូល​បន្ទប់ ហើយ​កាប់​កូនប្រសា បណ្ដាល​ឲ្យ របួស​ក្បាល ក ស្មា និង ដាច់ ម្រាមដៃ​ស្តាំ​២ ដោយ​ចោទ កូនប្រសា​ថា បាន​សហាយស្មន់ ជា មួយ​ម្តាយក្មេក ជា​ប្រពន្ធ របស់គាត់​។​
​ប្រភព​ថា ជនសង្ស័យ បាន​លែងប្រពន្ធ ជាង ២​ខែ មកហើយ ដោយសារតែ ការ​ប្រចណ្ឌ តែ​ជនសង្ស័យ នៅ​ចេញចូល ទៅមក​ដដែល​។ ក្រោយពី​លែងលះគ្នា ជាមួយ​ប្តី​រួច ម្តាយក្មេក បាន​យក​ពូក​ពីលើផ្ទះ មក​ដេក​នៅក្នុង បន្ទប់​កូន ដោយ​កូនស្រី និង​កូនប្រសា ដេក​ពូក​មួយ ម្តាយ​ដេក​ពូក មួយ​ក្បែរ​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ ខឹងសម្បា ទើប​ចូលទៅ​កាប់ កូនប្រសា បណ្ដាល​ឲ្យ រងរបួស​តែម្តង​។ ជនសង្ស័យ បាន​សារភាពថា ពិតជា​បាន កាប់​កូនប្រសា បណ្ដាល​ឲ្យ​រងរបួស ប្រាកដ​មែន ដោយសារ​កូនប្រសា លួច​សហាយស្មន់ ជាមួយ​ប្រពន្ធ​ខ្លួន​៕