ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឌុច លីដា ផ្ទុះរឿងបោកគ្រាប់បែកផលិតករ ផ្អើលពិភពសិល្ប:

មានការភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងព័ត៌មានថា ឌុច លីដា បោកគ្រាប់បែកផលិតករមួយ ដោយមិនមកថតតាមការណាត់ បណ្ដាលឲ្យផលិតករបង្ខំចិត្តដូរតួ សូម្បីតែរឿងមួយនោះ គឺនាងសម្ដែងបានពាក់កណ្ដាលទៅហើយ។ ពាក់ព័ន្ធនឹងរឿងរសើបនេះ ភាគីសមីខ្លួនបានចេញមុខស្រាយបំភ្លឺ ប៉ុន្តែនាងបានទទួលស្គាល់ថាខ្លួនពិតជាបានឈប់ថតរឿង នោះកណ្ដាលទីដូចការលើកឡើងអ៊ីចឹងមែន។
ប្រភពពីផលិកម្មមួយដែលសុំលាក់ឈ្មោះបានអះអាងថា ក្រោយពេលជ្រើសយក ឌុច លីដា ឲ្យសម្ដែងជាតួឯកក្នុងរឿងរបស់ខ្លួន តារាស្រីរូបនេះបានធ្វើឲ្យខ្លួន ឈឺក្បាលរឿងពេលវេលាយ៉ាងខ្លាំង ដោយនៅថ្ងៃមួយក្រោយពេលណាត់នាង ឲ្យមកថតដូចសព្វដង គឺនាងបានបោកគ្រាប់បែក បណ្ដាលឲ្យតួ និងផលិតកររង់ចាំនាងឲ្យរហង់នាំឲ្យផលិតកម្មខាតបង់នោះផង។ ប្រភពពីអ្នកទម្លាយដដែលបន្តថា ក្នុងថ្ងៃមិនមកថតនោះ ឌុច លីដា បានបិទទូរសព្ទទាក់ទងមិនបាន ហើយប្រមានជា២-៣ថ្ងៃក្រោយក៏នាងឆ្លើយតបថាឈឺ ដែលខាងងផលិតកម្មយល់ថាជារឿងមិនសមហេតុផលព្រោះគ្មានការជូនដំណឹង។ តំណាងផលិតកម្មដដែលបន្តថា រឿងដែលឌុច លីដា សម្ដែងបានពាក់កណ្ដាលនោះ ក្រុមហ៊ុនសម្រេចជ្រើសតារាផ្សេងឲ្យដើរតួឯកជំនួស ដោយសារតែមិនចង់ស្ដាប់ពាក្យដោះសារ ឬការលើកថ្ងៃម្ដងហើយម្ដងទៀត ធ្វើឲ្យក្រុមការងាររង់ចាំតែតួម្នាក់។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការទម្លាយចេញនេះ ឌុច លីដា ទទួលស្គាល់ថាហេតុផលដែលនាងបោកគ្រាប់បែកផលិតករនោះកណ្ដាលទី គឺបណ្ដាលមកពីថ្ងៃដែលត្រូវចុះថតនោះ ត្រូវចំនាងឈឺធ្ងន់មិនអាចទៅថតបាន។ ម្យ៉ាងមកពីខាងផលិតករដាក់ថ្ងៃឲ្យនាងមិនច្បាស់នោះផង ទើបបណ្ដាលឲ្យមានបញ្ហាមួយនោះកើតឡើង។ នាងចាត់ទុកថានោះមិនមែនជាកំហុសរបស់ខ្លួន ដោយសារតែនាងទទូចសុំចុះថតក្នុងពេលបន្តបន្ទាប់ហើយ តែខាងផលិតករនៅតែប្រកាសថា នឹងដូរតួបើនាងមិនអាចមកថត ឲ្យនៅថ្ងៃនេះនៅថ្ងៃនោះ។ នាងថារឿងនោះត្រូវបានសម្រេចដូរតួ ហើយនាងមិនយល់ថាការទម្លាយរឿង នាងមិនគោរពពេលវេលា ឬបោកគ្រាប់បែកផលិតករនេះ ធ្វើឲ្យនាងបាត់បង់ទំនុកចិត្ត ពីផលិតករដទៃនោះទេ ដោយសារតែនាងចោទថាខាងផលិតករ ក៏ដាក់ថ្ងៃឲ្យនាងមិនច្បាស់ដូចគ្នា។
ខាងក្រោមនេះ ជាការបកស្រាយរបស់ឌុច លីដា ក្នុងថ្ងៃសម្ពោធរឿង«ស្នេហ៍ស្វ័យគុណ៤» ពាក់ព័ន្ធនឹងការចោទរឿងបោកគ្រាប់បែក ដែលជារឿងប៉ះពាល់មួយរបស់នាង: