ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពិតជាគួរឲ្យអាណិតណាស់! អ្នកមីងរើសអេតចាយតស៊ូចិញ្ចឹមកូនមិនឲ្យលំបាក តែទាស់ត្រង់កូនស្រីដ៏ស្រស់ស្អាតរបស់គាត់ ពេលខ្លះនាងមិនបានទៅរៀន ព្រោះម្តាយក្រោកមិនទាន់ រវល់រកស៊ីពេលយប់ និងខ្វះខាតជីវភាព (ផ្ទះគាត់នៅប្លុកផ្សារតាប៉ាង​ កំពស់ជាន់ទី៤)

ថ្មីៗនេះយោងតាមការដកស្រង់របស់បងប្រុសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Bophorn Reall II បានយកថវិកាមួយចំនួនទៅជួយអ្នកមីងដែលប្រកបរបររើសអេតចាយលក់ ពីរនាក់កូនស្រីដ៏គួរឲ្យស្រឡាញ់របស់គាត់ ដែលមានជីវភាពខ្វះខាត។ ដោយឡែកក្មួយស្រីជាកូនរបស់អ្នកមីងអាយុ ៧ឆ្នាំហើយ តែទើបរៀនថ្នាក់ទីមួយហើយពេលខ្លះមិនបានទៅរៀនទៀតដោយសារតែម្តាយក្រោកមិនទាន់ព្រោះរវល់រកស៊ីពេលយប់។ សូមប្រិយមិត្តអានអត្ថបទលំអិតពីបងប្រុសដែលបានជួបនិងថតរូបអ្នកមីងផ្ទាល់៖
16107405_418413698490198_5692355723959180115_o
ថ្ងៃនេះខ្ញុំបាទរួមជាមួយក្រុមការងាមនុស្សធម៌ បានស្វែងរកផ្ទះអ្នកមីញម្នាក់ ដែលចិញ្ជឹមកូនស្រី ដែលប្រកបរបរ រើសអេតចាយ ជូនថវិការប្រមូលគ្នាបាន ៣មុឺនរៀលក្នុងក្រុមផ្ទាល់ អ្នកមីញ ត្រូវប្តីបរទេស បោះបង់ចោល តាំងពីកូន មិនទាន់សម្រាលម្លេះ ហើយពេលនេះ នៅតែពីរនាក់ ម្តាយ កូនសព្វថ្ងៃស្នាក់នៅផ្ទះរបស់គេទេ ដោយតែងតែនាំកូនស្រីទៅរើសអេតចាយជាមួយទាំងយប់ បានត្រលប់មកផ្ទះវិញ
កុមារីអាយុ7ឆ្នាំ បាននិយាយថា ពេលខ្លះ នាងមិនបានទៅរៀនទេ ដោយសារម្តាយក្រោកមិនទាន់ ហើយពេលនេះកុមារីនេះទើបតែបានចូលរៀនថ្នាក់ទី១ទេ ស្អាតណាស់មុខមាត់ក្មេងនេះ តែកម្មអកុសល់ណាស់ ដោយសារម្តាយក្មេងនេះ មិនមានលុយកាក់ ខ្វះខាតសព្វបែបយ៉ាង ដូចនេះ ត្រូវបង្ខំចិត្ត យកកូនទៅតាម ពេលទៅរើសអេតចាយម្តងៗ ស្តាប់ពិតជាអាណិតក្មេងស្រីណាស់ សង្ឃឹមថា សប្បុរសជន បានឃើញហើយអាណិតជួយដល់កុមារីតូចនេះផង។  ប្រសិនបើបងប្អូន ចង់ដឹងពីម្តាយកូននេះ ទាក់ទងខ្ញុំបាន 069:87-02-07 បញ្ជាក់ (ផ្ទះគាត់នៅប្លុកផ្សារតាប៉ាង កំពស់4ជាន់)
15937237_418413808490187_981566927555004464_o
15994498_418413758490192_5718632250665676920_o
15995092_418413738490194_4754299689698477389_o
16112633_418413638490204_7278958933324111221_o
15995092_418413738490194_4754299689698477389_o16112633_418413638490204_7278958933324111221_o