ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អានហើយ ទើបដឹងថាអាណិតគាត់!!! ខំជិះកង់ទៅទិញទូរស័ព្ទអាចុចលើអេក្រង់ តែបែរជាមិនដូចសេចក្តីប្រាថ្នា បានទូរស័ព្ទ….

អុំប្រុសម្នាក់មិនដឹងថាផ្ទះគាត់នៅដល់ណាទេ គាត់ជិះកង់មកពីទិញទូរស័ព្ទវិញក៏បានជួបខ្ញុំ ហើយគាត់សួរខ្ញុំថាៈ អូនពូសុំសួរមួយ ទូរស័ព្ទនេះគេដោះសោម៉េចទៅ រួចខ្ញុំក៏ប្រាប់គាត់តាមនឹងទៅ គាត់ថាទៅទិញមិញគេប្រាប់ដែរតែភ្លេចបាត់ទៅ ហើយខ្ញុំសួរថាៈ អុំជិះទៅទិញដល់ណា គាត់ថាៈ ទៅទិញនៅបាត់ដំបង(ជិតផ្សារបឹងឈូក) ថ្លៃម៉ានដែរអុំ គាត់ថាៈ មួយ80សិបម៉ឺនរៀល😨 ហើយគាត់និយាយទៀតថាៈ ពូចង់បានអាចុចលើអេក្រង់ តែគេថាខ្វះលុយតិចទៀត គេថាយកអានឹងទៅព្រោះវាមានទូរទស្សន៍មើល ពូក៏យកអានឹងទៅ ពូស្ដាយដែរខ្វះលុយតិចទៀតខំអីបានអាចុចលើអេក្រង់បាត់.
ខ្ញុំក៏មិនសួរនាំអីគាត់ទៀតដែរ ព្រោះដឹងថាគេ…. ហើយខ្ញុំបានប្រាប់គាត់ពីរបៀបប្រើទូរស័ព្ទនឹងអោយគាត់បានដឹង រួចហើយគាត់ក៏លាខ្ញុំចេញទៅ😢។​ ដកស្រង់ពី៖ អា បង ប្រហិត