ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្រោយ​ពីជោគជ័យជាតារាកំប្លែង នាយពែកមី បោះសម្តីទៅកាន់ នាយកុយ និងនាយក្រឹមថា…..


បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈជាតារាកំប្លែង នាយពែកមី ដែលទស្សនិកជនបានស្គាល់ថាជាតារាកំប្លែងសម័យថ្មី ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិជន ជាមួយក្រុមកំប្លែងរបស់លោកក្រោយការដឹកនាំសម្តែងដោយលោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រ ។​ បើទោះបីជានាយ ពែកមី ទទួលបានការចាប់អារម្មណ៍ពីទស្សនិជនយ៉ាងណាក្តី ក៏នាយមិនដែលបំភ្លេចនូវគុណដ៏ធំធេងរបស់តារាកំប្លែងជើងចាស់ទាំងពីររូបដែលជាគណៈកម្មការដាក់ពិន្ទុឲ្យរូបនាយបានជាប់ឈ្មោះជាតារាកំប្លែងរហូតដល់សព្វថ្ងៃ គឺនាយកុយ និងនាយក្រឹម ។ ក្នុងនោះផងដែរ នាយពែកមីក៏បាននិយាយឡើងថា «ទោះដូចពាក្យចាស់ថា រលកក្រោយច្រានរលកមុខ តែពួគាត់នៅតែជាអ្នកមានគុណ នឹងជាគ្រូរបស់ខ្ញុំជានិច្ច បើគ្មានពួកគាត់ ខ្ញុំក៏គ្មានថ្ងៃនេះដែ ។»នេះជាពាក្យពេជ្យដែលធ្វើឲ្យនាយ ពែកមី និងក្រុមកំប្លែងកាន់តែទទួលបានភាពល្បីល្បាញក្នុងវិស័យសិល្បៈកាន់តែខ្លាំង ដោយសារតែរូបនាយមិនដែលបំផ្លេចនូវប្រភពដើម ៕

16122222_1811177095821642_1029548479_o
IMG_0176-1
IMG_0177-1
IMG_0178-1