ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បុរស២នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង

nkd

ខេត្តកណ្តាលៈ បុរស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបើករថយន្តដឹកគ្នាក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបាត់បង់ម្ចាស់ការរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងពេញមួយទំហឹង ធ្វើឲ្យបង្គោលភ្លើងធ្វើអំពីថ្មរលំសង្កត់លើរថយន្ត កាលពីវេលម៉ោង១៨ និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តបង្កម៉ាកស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AG-2250 បើកបរដោយឈ្មោះ រ័ត្ន មុនី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល និងអ្នករួមដំណើរជាមួយម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។ ជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកស្តារិចខាងលើនេះ បើកបរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីទិសខាងកើតឆ្ពោះទៅទិសខាងលិចដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវបុកបង្គោលភ្លើងអស់មួយដើម ទើបរថយន្តក្រឡាប់ផ្ងាជើងហើយត្រូវបានបង្គោលភ្លើងសង្កត់ពីលើ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់តែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូល ជួលរថយន្តស្ទូចៗនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបរមានជាតិអាកុលលើសចំណុះ ទើបបណ្តាលឲ្យបាត់បង់ម្ចាស់ការបើករថយន្តរេចង្កូតធ្លាក់ផ្លូវយ៉ាងដូច្នេះ ៕ 
leng1leng2leng