ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បុរសៗគួរតែចំណាយពេល៥នាទីសម្រាប់អានអត្ថបទមួយនេះ

ពាក្យថា ❤️«បងស្រលាញ់អូន»❤️ ជាពាក្យដែលមនុស្សប្រុស មិនខ្លាចនឹងនិយាយ ទៅកាន់មនុស្សស្រី ដែលគេស្រលាញ់ ។ គេអាចនិយាយពាក្យនេះ ដោយមិនធុញទ្រាន់ ទោះជានិយាយរាល់ថ្ងៃក៏ដោយ ។ ប៉ុន្តែពាក្យបីម៉ាត់នេះ នៅមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា អ្នកពិតជាស្រលាញ់នាងខ្លាំងណាស់ នោះទេ ។ ក្រៅពីពាក្យបីម៉ាត់នេះ តើបុរសៗហ៊ានធ្វើរឿងមួយចំនួន ដូចខាងក្រោមនេះទេ ?
– តើអ្នកហ៊ានណែនាំនាងឲ្យ ឪពុកម្តាយ បងប្អូន គ្រប់គ្នា របស់អ្នក អោយស្គាល់ដែរឬទេ? បើទោះជានាងមិនមែនជា ប្រភេទមនុស្សស្រីដែល ពួកគាត់ចូលចិត្ត។❤️
– ដើម្បីនាងតើអ្នកអាច កែចរិកលោកប្រុសធំ របស់អ្នកចោលបានទេ? នៅខាងក្រៅអ្នកជា មនុស្សប្រុសមេឃក៏មិនខ្លាច ដីក៏មិនខ្លាច ។ នៅមុខនាង តើអ្នកពិតជាអាចធ្វើ ជាមនុស្សប្រុសទន់ភ្លន់ មិនជះកំហឹងដាក់នាងមែនទេ?❤️
– ក្រោយពេលឈ្លោះគ្នា តើអ្នកមានសុំទោសនាងមុនទេ? បើទោះជាអ្នកដឹងថា នាងជាអ្នកខុស ក៏អ្នកមិនដាច់ចិត្តបន្ទោសនាងដែរ។❤️
– តើក្នុងចិត្តអ្នកពិតជាមាននាងតែម្នាក់មែនឬ? ក្នុងកែវភ្នែកអ្នក តើនាងពិតជាមនុស្សស្រី ដែលល្អឥតខ្ចោះមែនឬ? ពេលអ្នកបាននាងដល់ដៃអ្នកហើយ តើអ្នកពិតជាថែរក្សា នាងមួយជីវិតមែនទេ?❤️
– ពេលនាងឈឺ តើអ្នកអាចកំដរនាងទៅពេទ្យទេ? បើទោះបីជាអ្នកទៅ ក៏មិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនៅកំដរនាងក៏បាន ។❤️
– តើអ្នកអាចនឹងចាំនូវអ្វីដែលនាងចូលចិត្ត និង អ្វីដែលនាងមិនចូលចិត្តដែលឬទេ? ❤️
– តើរាល់ថ្ងៃ អ្នកស្រលាញ់នាង ដូចម្សិលមិញទេ (ថ្ងៃដែលផ្តើម) ? តើថ្ងៃស្អែក អ្នកនឹងស្រលាញ់នាង ជាងម្សិលមិញទេ ?❤️
តើអ្នកអាចចងចាំថ្ងៃពិសេសៗ របស់អ្នកទាំងពីរដែររឺទេ?❤️
– តើអ្នកអាចរក្សាទុកនូវ វត្ថុអនុស្សាវិ៍យ ដែលនាងបានជូនអ្នកបានទេ?❤️
– តើអ្នកអាចធ្វើបានទេ ដោយមិនទុកនាងចោល ឲ្យឯកាម្នាក់ឯង ឬមិនខ្វល់នឹងនាង?❤️
អ្នកច្បាស់ជាមិនអាចទេ ។ ទោះតែស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកមិនអោយនាងនៅឯកាម្នាក់ឯងដែរ ។ ទោះតែអ្នកមិននៅជិតនាង ហោចណាស់ក៏បាននិយាយទូរស័ព្ទដែរ ។❤️
– តើទូរស័ព្ទដៃរបស់អ្នកអាច បើកចោល ២៤ ម៉ោង ដើម្បីឲ្យនាងរកអ្នកឃើញ គ្រប់ពេលវេលាបានទេ?❤️
– តើអ្នកអាចលះបង់ ពេលវេលាមើលបាល់ខ្លះ មកជាការកំដរនាង មើលរឿងមនោសញ្ចេតនា ដែលនាងចូលចិត្តទេ?❤️
– តើអ្នកអាចប្រឹងប្រែងរកប្រាក់ កែប្រែរខ្លួនឯង ឲ្យក្លាយជាមនុស្សប្រុសរឹងពឹងនឹងនរ ជាបង្អែកសំរាប់នាងរហូតដែលឬទេ?❤️
អ្នកសួរខ្លួនអ្នកទៅមើល ចំណុចទាំងអស់ខាងលើនេះ តើអ្នកអាចធ្វើបានប៉ុន្មានចំណុច ដែរសំរាប់នាង? ប្រសិនជាអ្នកអាចធ្វើបាន ស្ទើរតែទាំងអស់មនុស្សស្រីម្នាក់នោះ ពិតជាមនុស្សស្រីដែលសំណាង ជាងត្រូវឆ្នោតលេខធំទៅទៀត ៕❤️😍💞👫
Cr fb user