ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ពិតជាពិរោះមែន «នារីក្នុងសុបិនបងជានរណា?» ពី ឈិន ម៉ានិច្ច ចេញមិនទាន់បានប៉ុន្មានផង ទាក់ទាញយុវវ័យ ដ្រាមម៉ាឡើងកប់!

ភ្នំពេញ៖ បន្ទាប់ពីស្រីស្អាតវ័យក្មេង ញញឹមស្រស់ ទឹកដមសម្លេងផ្អែមពិរោះរណ្តំ អង្រួនចិត្តអ្នកស្តាប់ ឈិន ម៉ានិច្ច វ័យ២២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានក្លាយខ្លួន ជាម្ចាស់ជ័យលាភីលើកពាន ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀង លំដាប់ថ្នាក់ពិភលោក Cambodia Idol រដូវការទី២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ កាលអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពចំពោះការគាំទ្រ មកលើរូបនាង កាន់តែមានការកើនឡើងទ្វេដង គួរឲ្យកត់សម្គាល់។
អ្វីដែលពិសេស ជាងនេះទៅទៀតនោះ មិនទាន់បានប៉ុន្មានផង តារាចម្រៀងស្រីវ័យក្មេង កុងត្រាប្រចាំផលិកកម្ម រស្មីហង្សមាស ដែលមានទឹកដមសម្លេងពិរោះរណ្តំរូបនេះ ក៏បានលេចចេញនូវបទចម្រៀងភ្លាមៗ ជាលើកដំបូងក្រោយលើកពាន ដើម្បីស្វាគមន៍ដើមឆ្នាំ២០១៧ នេះផងដែរ។
បទថ្មីជាលើកដំបូងរបស់ កញ្ញ ឈិន ម៉ានិច្ច ក្នុងផលិតកម្ម រស្មីហង្សមាស នេះ មានចំណងជើងថា «នារីក្នុងសុបិនបងជានរណា?» ដែលកំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅជាច្រើន ជាពិសេសស្រទាប់យុវវ័យតែម្តង។ រហូតមានយុវជនយុវតីមួយចំនួនធំ នៅលើបណ្តាញសង្គម យកចំណងជើងបទចម្រៀងមួយបទនេះ «នារីក្នុងសុបិនបងជានរណា?» ទៅដ្រាមម៉ា (Drama) សរសេរបង្ហោះនៅលើគណនី Profile ហ្វេសប៊ុករបស់ខ្លួនជាច្រើនហូរហែ ក្នុងន័យផ្តោះផ្តងស្នេហាទៅមក ទៅកាន់មនុស្សដែលពួកគេស្រលាញ់ផងដែរ។
វាហាក់បីដូចជាពាក្យថ្មីមួយ សម្រាប់ដើមឆ្នាំ២០១៧នេះ ដែលកំពុងតែទទួលបានការពេញនិយម និងគាំទ្រច្រើន ពីសំណាក់យុវវ័យយើង ជាមួយនឹងបទចម្រៀងមួយបទនេះរបស់កញ្ញា ឈិន ម៉ានិច្ច ផងដែរ៕
តោះចង់ដឹងថា ការបកស្រាយចម្រៀងមួយបទនេះរបស់ កញ្ញា ឈិន ម៉ានិច្ច ពិរោះរណ្តំយ៉ាងណានោះ ស្តាប់សំនៀងរបស់កញ្ញា ខាងក្រោមនេះទាំងអស់គ្នា៖