ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អស្ចារ្យមែន! បុរសម្នាក់ ចំណាយពេលត្រឹមតែ៣ខែ អាចច្នៃបង្កើតចេញជារូបទាហាន កម្ពស់ជាង៦ម៉ែត្រ ពីសំណល់ដែកអេតចាយ បានដោយខ្លួនឯង

អង់គ្លេស៖ រូបទាហានម៉ានីកាំង ដែលមានកម្ពស់ខ្ពស់មួយ ត្រូវបានច្នៃប្រឌិតបង្កើតឡើង ពីសំណល់អេតចាយ ដោយបុរសវ័យចំណាស់ជនជាតិអង់គ្លេសមួយរូប ដើម្បីទុកជាការនឹករំលឹកគុណ។
រូបទាហានម៉ានីកាំងនេះ ត្រូវបានបង្កើតឡើងដោយលោក Martin Galbavy ដែលជាជាងដែកមួយរូប ដោយលោកបានចំណាយពេលអស់ ៣ខែក្នុងការសាងសង់រូបទាហាននេះឡើង។ វាមានទីតាំងស្ថិតក្នុងតំបន់ Sherborne ទីក្រុង Dorset ប្រទេសអង់គ្លេស។  រូបលោកបង្កើតវាឡើងមកនេះ គឺដើម្បីជាការរំលឹកនឹកគុណដល់កងទាហាន ដែលបានពាក់លីជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១។
រូបទាហានម៉ានីកាំងនេះដែរ មានកម្ពស់រហូតដល់ទៅជាង ៦ម៉ែត្រឯណោះ ដែលត្រូវបានច្នៃបង្កើតឡើង ពីសំណល់ដែកអេតចាយ រួមមាន ឧបករណ៍សម្រាប់មួលខ្ចៅ ដែកគ្រីបសម្រាប់លើករថយន្ត ដែកថាសហ្រ្វាំងយានយន្ត និងដុំដែកទ្រនាប់ជើងសេះ និងសំណល់ដែកអេតចាយ ដែលគេបោះបង់ចោល ជាច្រើនផ្សេងៗមកផ្គុំបញ្ចូលគ្នាផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ស្នាដៃសិល្បៈច្នៃប្រឌិត របស់លោក Martin នេះដែរ ក៏នឹងមានគម្រោង យកទៅដាក់តាំងបង្ហាញនៅឆ្នាំក្រោយនេះ ដើម្បីរំលឹកខួប១០០ឆ្នាំ នៃការរលត់ភ្លើងសង្គ្រាមលោកលើកទី១ ដែលគ្រប់គ្នានឹងកាន់តែអាចមើលរូបរាងរបស់វា កាន់តែច្បាស់ផងដែរ ៕



ប្រភព ៖ Dailymail