ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អុញនោះ ៖ មុននេះបន្តិច នី រតនា ស្រាប់តែត្រូវប៉ូលិសផាកពិន័យ ព្រោះ…


នៅមុននេះ​បន្តិច តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយភាព​ផុសផុល​ក្នុង​ស្រទាប់​យុវវ័យ នី រតនា ស្រាប់តែ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ភ្លាមៗ ដោយសារ​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង នី រតនា ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព Cambodian Idol រដូវ​កាល​ទី ១ បានឱ្យដឹងថា លោក​ត្រូវ​បា​ប៉ូលិស​ចរាចរណ៍​ហៅ​ផាកពិន័យ​អស់​ទឹកប្រាក់ ៥០០០០ រៀល​ភ្លាមៗ បន្ទាប់ពី​ប្រើប្រាស់​រថយន្ត​ខុស​លក្ខណៈ​ប​ច្ច​ទេស ដោយ​បិទ​ស្កុ​ត​ពណ៌​ក្រមៅ​ការពារ​កំដៅថ្ងៃ​លើ​កញ្ចក់​រថយន្ត ។​
​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ តារាចម្រៀង នី រតនា ពេល​ត្រូវ​ប៉ូលិស​ផាក​ហើយ​នៅ​ញញឹម​ស្រស់​ទៀត តែ​ក្នុងនោះ​លោក​ក៏​ទទួលស្គាល់​កំហុស និង បាន​អំពាវនាវ​ដល់​បណ្តា​អ្នកប្រើប្រាស់​រថយន្ត​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផងដែរ ចៀសវាង​បិទ​ស្កុ​ត​ពណ៌​ក្រមៅ​ការពារ​កំដៅថ្ងៃ ហើយ​បើ​មាន​សុំ​បក​ចេញ និង កុំ​បន្ត​បិទ​ស្កុ​ត​ប្រភេទ​នេះ​ទៀត ដើម្បី​ចៀសវាង​ត្រូវ​ប៉ូលិស​ផាកពិន័យ​ដូច​លោក​នៅថ្ងៃនេះ​ផងដែរ ។
​នេះ​ជា​សារ​របស់​តារាចម្រៀង នី រតនា សរសេរ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រោយពេល​ត្រូវ​ប៉ូលិស​ផាកពិន័យ «​អស់​ប្រាំ​ម៉ឺន​រៀល​ទាំង​ថ្ងៃ​តែម្ដង​ខ្ញុំ សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ណា​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ដែល​បិទ​ស្កុ​ត​ការពារ​កំដៅថ្ងៃ​ពណ៌​ក្រមៅ ព្រោះ​ខ្ញុំ​ទើបតែ​អស់​ប្រាំ​ម៉ឺន​រៀល​អម្បាញ់មិញ​នឹង​ឯង សូម​ចូលរួម​គោរព​ច្បាប់​ចារ​ចរណ៍​ទាំងអស់គ្នា​ណា 😂😂 ចាប់​រាល់ថ្ងៃ​តែម្ដង​ហើយ ខ្ញូំ​មកលើ​កណា​ក៏​ជួប​ដែរ 😂😂😂😂👉 បញ្ជាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ 👌Share1​ស្មើនឹង​គោរព​ច្បាប់​ចារ​ចរណ៍​ទាំងអស់គ្នា ☺️ ☺️» ៕ សាកល​