ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សម្តេចតេជោ ហ៊ុន សែន ជូនទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារដល់លោក ម៉ា សេរី ដែលដេកឈឺនៅមន្ទីរពេទ្យរុស៊្សី



ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនលោកលោក ម៉ា សេរី អ្នកអត្ថាធិប្បាយ ព័ត៌មានកីឡាដ៏ល្បីនៅកម្ពុជា ដែលកំពុងមានជំងឺធ្ងន់ធ្ងរជាច្រើនមុខរួមមាន ថ្លើម ប្រមាត់ និងក្រពះ បាននឹងកំពុងព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ។​
​លោក ម៉ា សេរី ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយខ្ញុំបាទក្នុងគ្រាដ៏កំសត់មួយនេះ  ហើយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុយ វណ្ណៈ និងសហការី ដែលបានមកសួរសុខទុក្ខ្ញខ្ញុំបាទដល់មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ, ម៉ា សេរី»៕
ប្រភព KHMERNEWS.INFO