ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សាហាវមែន! ក្មេងប្រុសម្នាក់ត្រូវម្តាយចុងវាយធ្វើបាបហើយ ចាក់ទឹកក្តៅស្រោចលើប្រដាប់ភេទទៀត

pay-child-battered-water-poured-on-genitals-1

ប្រទេសថៃ៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ត្រូវបានគេធ្វើបាបទារុណកម្មរាងកាយ និងចាក់ទឹកក្ដៅពីលើត្រូវប្រដាប់ភេទរបស់គេ។ ប៉ូលីសកំពុងតែតាមចាប់បុរស និងស្រី្តម្នាក់ដែលធ្វើអំពើនោះមកលើក្មេងនេះ ក្រោយពួកគេព្យាយាមរត់គេច។ រាងកាយរបស់ក្មេងប្រុសពោលពេញទៅដោយស្នាមវាយដំ និងស្នាមរលាកទឹកក្ដៅ។ ក្មេងប្រុសនោះបានប្រាប់ថា ម្ដាយចុងរបស់គេជាអ្នកធ្វើបាបរូបគេ។ ក្មេងប្រុសនោះត្រូវបានគ្រូពេទ្យព្យាបាលអោយមានអាការៈធូរស្រាលខ្លះឡើងវិញហើយ។ប៉ូលីសក៉ពុងស្វែងគ្រួសារដែលបញ្ជូនគេមកកាន់មន្ទីរពេទ្យដោយមិនដឹងថានរណាជាអ្នកបញ្ជូនគេមកទេ។ ប៉ូលីសបានទៅផ្ទះកុមារារងគ្រោះតែមិនមាននរណាម្នាក់នៅផ្ទះឡើយ។ តាមសម្ដីអ្នកជិតខាងបានអោយដឹងថា គេឃើញស្រី្តម្នាក់ដែលសង្ស័យជាម្ដាយចុងកុមារារងគ្រោះបានរត់គេចខ្លួនបាត់ទៅហើយ។ ប៉ូលីសបានជឿថាមានមនុស្សពីរនាក់ជាអ្នកនាំយកក្មេងនោះមកកាន់មន្ទីរពេទ្យតែមិនមែនជាឪពុកម្ដាយរបស់ក្មេងនោះទេ ខាងប៉ូលីសកំពុងតាមដានអ្នកទាំងពីរ។ ប៉ូលីសនិងខិតខំស្វែងរកជនដែលប្រព្រឹត្តិមកកាត់ទោសតាមផ្លូវច្បាប់។
pay-child-battered-water-poured-on-genitals
pay-child-battered-water-poured-on-genitalsed